• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យជាមួយដៃគូនានានៅទ្វីបអាហ្វ្រិក


 ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Vuong Dinh Hue និងអនុប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោក Yeni Osinbajo (រូបថត៖ baochinhphu.vn)
 

ថ្នាក់ដឹកនាំនីហ្សេរីយ៉ាបានស្វាគមន៍ហើយ ត្រៀម​ខ្លួន​ជាស្រេច​គាំទ្រ​វៀត​ណាម​បើក​ទូលាយ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ជា ​សមាជិក ECOWAS និងសហភាពអាហ្វ្រិក (AU) ព្រមទាំងស្នើអោយវៀតណាម ធ្វើជាស្ពានតភ្ជាប់​រវាង​នីហ្សេរីយ៉ាជា​មួយប្រទេសអាស៊ាននានាផងដែរ។
 
ក្នុងក្របខ័ណ្ឌនៃ​ដំណើរទស្សនកិច្ចការងារនៅសាធារណៈរដ្ឋសហព័ន្ធនីហ្សេរីយ៉ាចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ខែតុលា នាថ្ងៃទី​៣០ខែតុលា ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Vuong Dinh Hue បានអញ្ជើញ​ជួប​ពិភាក្សា​ការ​ងារ​ជាមួយអនុ ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោក Yeni Osinbajo ជួបធ្វើការជាមួយអនុប្រធាន រដ្ឋសភា​នីហ្សេ​រីយ៉ា ទៅបំពេញទស្សនកិច្ចនៅទីស្នាក់ការសហគមន៍សេដ្ឋកិច្ច បណ្ដាប្រទេសអាហ្វ្រិកខាងលិច (ECOWAS)​ និងជួបសន្ទនាជាមួយប្រធានគណៈ កម្មាធិការ ECOWAS លោក Jean-Claude Kassi Brou។
 
នៅក្នុងជំនួប​ពិភាក្សាការងាររវាងឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ជាមួយអនុប្រធា​នាធិ​បតីនី​ហ្សេរីយ៉ាលោក Yeni Osinbajo នោះ ភាគីទាំង​ពីរបាន​ឯកភាព​បង្កើន​ការផ្លាស់​ប្ដូរ​ក្រុម​ធុរជន​គ្នាទៅ​វិញ​ទៅម​ក​។ ភាគី វៀតណាមមានគោលបំណងចង់បង្កើនទំហំពាណិជ្ជកម្មជាមួយនីហ្សេរីយ៉ាតាម រយៈការ​ដោះដូរ​មុខ​ទំនិញ​នានាដូចជាគ្រាប់ស្វាយចន្ទី ជលផល ស្រូវអង្ករ ស្បែក ជើង និងសំលៀកបំពាក់ ជាដើម។ ថ្នាក់​ដឹក​នាំនី​ហ្សេរីយ៉ាបានស្វាគមន៍ហើយ ត្រៀមខ្លួនជាស្រេចគាំទ្រវៀត​ណាម​បើក​ទូលាយ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ជា ​សមាជិក ECOWAS និងសហភាពអាហ្វ្រិក (AU) ព្រមទាំងស្នើអោយវៀតណាម ធ្វើជាស្ពាន​តភ្ជាប់​រវាង​នីហ្សេរីយ៉ាជា​មួយប្រទេសអាស៊ាននានាផងដែរ។ បញ្ចប់ ជំនួបពិភាក្សា ​ថ្នាក់ដឹកនាំទាំង​ពីរ​បាន​ធ្វើជា​សាក្សី​ក្នុងពិ​ធីចុះ​ហត្ថលេខាលើកិច្ច ព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់​អ្នកមាន​ទិដ្ឋាការ​ការទូត​និង​ទិដ្ឋាការ​រដ្ឋការ​ សំដៅ ជួយសម្រួលដល់សកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្ដូរគណៈប្រតិភូរវាង ប្រទេសទាំងពីរ។
 
មុន​នោះ នៅក្នុងជំនួបធ្វើការជាមួយប្រធានគណៈកម្មាធិការ ECOWAS ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh​ Hue បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ច កាល​គោរព​កិច្ច​សហប្រតិ​បតិ្តការ​លើច្រើន​វិស័យ​ជាមួយ​ប្រទេសមិត្ត​ប្រពៃណី​នានានៅទ្វីបអាហ្វ្រិក ហើយមានគោលបំណងចង់អោយប្រទេសកំពុងអភិវឌ្ឍនានា ដូចប្រទេសអាហ្វ្រិក​ខាងលិចនិងវៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការ គាំទ្រគ្នា ទៅវិញទៅមកដើម្បី​លើក​កំព​ស់​សម្លេង ឋានៈនិងឥទ្ធិពលនៅយន្តការពហុភាគី នានាដូចជាអង្គការសហប្រជាជាតិ ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​និង​វេទិកាត្បូង-ត្បូង។
 
នៅក្នុងក្រប​ខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះដែរ ឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hue បានអញ្ជើញ​ចូល​រួម​កិច្ចសន្ទនាពាណិជ្ជកម្មនិងវិនិ យោគវៀតណាម-នីហ្សេរីយ៉ា ទៅសាក​សួរសុខ​ទុក្ខកម្មាភិ​បាល​នៃស្ថាន​ទូត​វៀត​ ណាមនិងតំណាងសហគមន៍ជនវៀតណាមនៅនីហ្សេរីយ៉ាផងដែរ។ ថ្លែងនៅកិច្ច សន្ទនា​ពាណិជ្ជកម្ម​វិនិយោគ​វៀត​ណាម-នីហ្សេរីយ៉ា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា នីហ្សេរីយ៉ាជា​ដៃគូ​ពាណិជ្ជកម្ម​ធំបំផុ​តរប​ស់​វៀតណាមនៅទ្វីប អាហ្វ្រិកដោយមានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន៤៦០លានដុល្លាអាមេរិក ហើយ សក្ដានុ​ពល​សហប្រតិបតិ្តការរវាងប្រទេសទាំងពីរនៅតែធំធេងណាស់នាពេល ខាងមុខ។ លោកបានថ្លែងថា៖
 
“ចាប់ពីឆ្នាំ១៩៧៦មក ត្រឹមតែមានគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលតែមួយ ក្រុមទៅ​បំពេញ​ទស្សន​កិច្ចការ​ងារ​នៅនីហ្សេរីយ៉ាតែ​ប៉ុណ្ណោះ អញ្ចឹងបានជា ប្រទេសទាំងពីរត្រូវរួមក្នាដើរលឿនជាង។ ខ្ញុំជឿជាក់ថា ជាមួយ​ការ​ប្ដេជ្ញា​ចិត្ត​ដ៏ ខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ គឺទំនាក់ទំនងសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម​វិនិយោគ​របស់​យើងនឹងអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាង​ ​មុខ”៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top