• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន Iwaya Takeshi ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន បានអះអាងថា វៀតណាមចាត់ទុកជប៉ុនជាដៃគូដែលអាចទុកចិត្ត ក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី;ស្នើឲ្យជប៉ុន អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់និងជំរុញសហគ្រាសជប៉ុន ធ្វើការវិនិយោគលើគម្រោងធំៗនៅវៀតណាម។   ចំណែកឯភាគីជប៉ុន រដ្ឋមន្ត្រី Iwaya Takeshi បានអះអាងថា ជប៉ុននឹងសកម្មជួយវៀតណាមក្នុងការអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor បណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ លើវិស័យថ្មីៗដូចជា៖ ផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាបៃតង វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង AI។   រដ្ឋមន្ត្រីទាំងពីររូបក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងមេគង្គ-ជប៉ុន។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុ ថាញ់ សឺន និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ។ រូបថត៖ VOV

នៅក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញ់ សឺន និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ភាគីទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងវិស័យផ្សេងៗ។ អំពីបញ្ហាដែនសមុទ្រ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តយ៉ាងពេញលេញ ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC); រួមជាមួយនឹងបណ្តាប្រទេសអាស៊ានដើម្បីជំរុញការចរចា និងឆាប់ឈានដល់ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយភាពជាក់ស្តែង ប្រសិទ្ធភាព ដែលស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុ ថាញ់ សឺន និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Iwaya Takeshi ។ រូបថត៖ VO

ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសស្វីស Ignazia Cassis ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញ់សឺន បានស្នើឱ្យសម្របសម្រួលក្នុងការជំរុញការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាម និងប្លុក EFTA (រួមទាំងស្វីស ន័រវេស អ៊ីស្លង់ Liechtenstein) ដោយសង្កត់ធ្ងន់លើសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមរវាងសេដ្ឋកិច្ចទាំងពីរ ដែលនឹងជួយភាគីទាំងពីរ។  រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Cassis បានអះអាងនូវបំណងចង់ជំរុញទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដោយយល់ព្រមជំរុញការចរចាបន្ទាប់អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងប្លុក EFTA។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញ់ សឺន បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី Ahmed Attaf និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top