• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជួយឧបត្ថម្ភអាមេរិកជំនះពុះពារលើផលវិបាកដោយគ្រោះមហន្តរាយធម្មជាតិ

មុននោះ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ប្រធានរដ្ឋ វៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Pham Minh Chinh បានផ្ញើរសារ ទូរលេខរំលែកទុក្ខទៅកាន់ប្រធានាធិបតីអាមេរិកលោកJoe Biden និងក្រុមគ្រួសារ របស់ជនរងគ្រោះដែលទទួល រងផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ។
 

អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រគល់ជានិមិត្តរូបសាច់ប្រាក់ចំនួន១សែនដុល្លាអាមេរិកដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមជូនចំពោះគ្រួសារជនរងគ្រោះដោយខ្យល់ព្យុះកំបុតត្បូងកាលពីខែធ្នូឆ្នាំ២០២១នៅរដ្ឋ Kentucky។


នារសៀលថ្ងៃទី៥ ខែមករា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម បាន ប្រព្រឹត្តទៅពិធីប្រគល់-ទទួលជំនួយជាសាច់ប្រាក់ចំនួន១សែនដុល្លាអាមេរិករបស់រដ្ឋា ភិបាលនិងប្រជាជនវៀតណាមជូនចំពោះបណ្ដាគ្រួសារដែលមានមនុស្សត្រូវស្លាប់  ក្នុងខ្យល់ព្យុះកំបុតត្បូងកាលពីខែធ្នូឆ្នាំ២០២១នៅឯរដ្ឋ Kentucky សហរដ្ឋអាមេរិក។

មុននោះ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Pham Minh Chinh បានផ្ញើរសារ ទូរលេខរំលែកទុក្ខទៅកាន់ប្រធានាធិបតីអាមេរិកលោកJoe Biden និងក្រុមគ្រួសារ របស់ជនរងគ្រោះដែលទទួលរងផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ។

ថ្លែងនៅពិធីនេះ ភារធារីស្ថានទូតអាមេរិកប្រចាំវៀតណាម លោកស្រី Marie Damour បានថ្លែងអំណរគុណដ៏ស្មោះអស់ពីដួងចិត្តដល់ការជួយឧបត្ថម្ភយ៉ាងសកម្ម ទាន់ពេលវេលារបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ជូនចំពោះប្រជាជនអាមេរិក នៅរដ្ឋ Kentucky ព្រមទាំងសម្ដែងបំណងផង ដែរថា ទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនថែមទៀត ក្នុងនោះមានកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្ការវាងសមាគមន៍កាកបាទក្រហមនៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top