• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាសហប្រធានលើកិច្ចពិភាក្សាស្តីពីការពារបរិស្ថានក្នុងជម្លោះប្រដាប់អាវុធ

ថ្លែងក្នុងពិធីបើក ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា កិច្ចការពារបរិស្ថានគឺជាការទទួលខុសត្រូវរួមរបស់សហ គមន៍អន្តរជាតិ។
 

ពិភាក្សាអំពីការការពារបរិស្ថានជម្លោះប្រដាប់អាវុធ  (រូបថត៖  VOV)


នាថ្ងៃទី ២៦ ឧសភា ប្រតិភូបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានរួមជាមួយប្រតិភូបេសកកម្ម នីហ្សេ រីយ៉ា កូស្តារីកា បែលហ្សិក ស្វីស កម្មវិធីបរិស្ថាន របស់អង្គការ សហប្រជាជាតិ (UNEP) និងអង្គការ PAX ដើម្បីរៀបចំកិច្ចពិភាក្សាតាមអ៊ិនធឺណែតក្រោមប្រធានបទ “ការពារបរិស្ថាននៅក្នុងជម្លោះប្រដាប់អាវុធ គឺជាកិច្ចការពារជនស៊ីវិល”។

ថ្លែងក្នុងពិធីបើក ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា កិច្ចការពារបរិស្ថានគឺជាការទទួលខុសត្រូវរួមរបស់សហ គមន៍អន្តរជាតិ។ នៅក្នុងជំលោះប្រដាប់អាវុធ បរិស្ថានធម្មជាតិក្លាយជាជនរងគ្រោះរងការវាយប្រហារបំផ្លិចបំផ្លាញ រងផលប៉ះពាល់អវិជ្ជមានដល់អាយុជីវិតមនុស្ស បណ្តាលឱ្យមានផលវិបាកមនុស្សធម៌ និងសុខភាពសាធារណៈ។ ល។ នៅក្រោយជម្លោះ។ លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា ការជំនះផលប៉ះពាល់លើបរិស្ថាននិងការស្តារឡើងវិញនូវបរិស្ថានធម្មជាតិ គឺជាការចូលរួមចំណែកក្នុងការស្ថាបនា ជួយប្រជាជនស្ថិរភាពជីវភាពរស់នៅប្រចំាថ្ងៃនិង កសាងសន្តិភាពប្រកបដោយចីរភាព។

លោកឯកអគ្គរដ្ឋទូតបានចែករំលែកថា ជាតិពុលពណ៌លឿងទុំបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រជាជននិងបរិស្ថាននៅវៀតណាម ដោយមានប្រជាជនវៀតណាមរហូតដល់ទៅ ៣ លាននាក់រងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ និងដីរាប់រយរាប់ពាន់ហិកតាត្រូវបំពុលដោយឌីអុកស៊ីត ហើយការជំនះលើផលវិបាកបណ្តាពីជាតិពុលពណ៌លឿងទុំ ត្រូវការប្រភពធនធាននិងចំណាយពេលវេលាច្រើនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថានឹងជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងពេលឆាប់ៗនេះ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថានឹងជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងពេលឆាប់ៗនេះ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់នៅថ្ងៃទី ១៦ ខែកុម្ភថា លោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីការបញ្ចប់ជម្លោះនៅអ៊ុយក្រែន។

Top