• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាសហប្រធាននៃកិច្ចសន្ទនាអាស៊ាន-នូវែលសេឡង់លើកទី ៣៣

ក្នុងអំឡុងពេលពីរថ្ងៃគឺថ្ងៃទី ១៤-១៥ ខែឧសភា នៅទីក្រុង Christchurch ប្រទេសនូវែលសេឡង់ បានប្រព្រឹត្តទៅកិច្ចសន្ទនាអាស៊ាន-នូវែលសេឡង់លើកទី ៣៣។
កិច្ចសន្ទនាអាស៊ាន-នូវែលសេឡង់លើកទី ៣៣ បានប្រព្រឹត្តទៅនៅទីក្រុង Christchurch ប្រទេសនូវែលសេឡង់។ (រូបថត៖ VGP)

ក្នុងតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-នូវែលសេឡង់សម្រាប់រយៈពេលខែកក្កដា ឆ្នាំ ២០២៤ ដល់ខែកក្កដា ឆ្នាំ២០២៧ អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន-វៀតណាម លោក ដាំង ហ័ង យ៉ាង បានរួមជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់លោក Grahame Morton ធ្វើជាសហប្រធាននៃកិច្ចសន្ទនា។

នូវែលសេឡង់បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះតួនាទីស្នូលរបស់អាស៊ាន និងប្តេជ្ញាចូលរួមយ៉ាងសកម្មនៅក្នុងក្របខ័ណ្ឌដឹកនាំដោយអាស៊ាន ដូចជាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) វេទិកាតំបន់អាស៊ាន (ARF) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+)…។ នូវែលសេឡង់បានវាយតម្លៃខ្ពស់ចំពោះតួនាទីសម្របសម្រួលរបស់វៀតណាម ជាពិសេសក្នុងការលើកកម្ពស់ទំនាក់ទំនង និងអនុម័តសេចក្តីប្រកាសចក្ខុវិស័យរួម និងផែនការសកម្មភាពឆ្នាំ២០២៦-២០៣០។

ក្នុងនាមសហប្រធាននៃកិច្ចសន្ទនា អនុរដ្ឋមន្ត្រីលោកដាំង ហ័ង យ៉ាងបានបញ្ជាក់ថា វៀតណាមនិងអាស៊ានតែងតែគោរពចំពោះភាពជាដៃគូរយៈពេលវែង និងអាចទុកចិត្តបានជាមួយនូវែលសេឡង់។ លោកអនុរដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរខិតខំអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) ដែលទើបបានលើកកំពស់ និងពន្លឿនការបង្ហើយនីតិវិធីដើម្បីនាំកិច្ចព្រមព្រៀងសេវាកម្មផ្លូវអាកាសអាស៊ាន-នូវែលសេឡង់ (ANZ-ASA) ឱ្យចូលជាធរមាន។ ក្នុងពេលជាមួយគ្នានេះ ភាគីទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល កសិកម្មឆ្លាតវៃ និងបង្កើនសមត្ថភាពសម្រាប់ការព្យាករណ៍ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកអនុរដ្ឋមន្ត្រី ដាំង ហ័ង យ៉ាង បានស្នើឱ្យនូវែលសេឡង់ចែករំលែកបទពិសោធន៍របស់ខ្លួន និងគាំទ្រដល់ប្រទេសអាស៊ានក្នុងការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ក្នុងបរិបទដែល DEFA គ្រោងនឹងត្រូវបានចុះហត្ថលេខានៅក្នុងខែវិច្ឆិកាខាងមុខ៕

តាម vovworld.vn/km-KH

លោកប្រធានរដ្ឋចិន ស៊ី ជីនពីង កំណត់ពេលវេលាសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក

លោកប្រធានរដ្ឋចិន ស៊ី ជីនពីង កំណត់ពេលវេលាសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក

រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានបញ្ជាក់នាថ្ងៃទី១៥ ខែឧសភា ថា លោកប្រធាន ស៊ី ជីនពីង នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិកនៅសរតៈរដូវឆ្នាំនេះ តាមការអញ្ជើញរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។

Top