• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាប្រទេសមានស្មារតីធុរកិច្ចចាប់ផ្តើមធ្វើអាជីវកម្មល្អបំផុត

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅវេទិកាបើកទូលាយ «អាស៊ាន៤.០- ឱកាសសំរាប់ទាំង អស់គ្នា» នាយកប្រតិបត្តិការទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍និង ឥណ្ឌានៃ ក្រុមហ៊ុន Google លោក Rajan Anandan  បានអះអាងថា វៀតណាមជាប្រទេស មានស្មារតីធុរកិច្ចចាប់ផ្តើមធ្វើអាជីវកម្មដ៏ល្អបំផុត។

 វេទិកាបើកទូលាយ «អាស៊ាន៤.០- ឱកាសសំរាប់ទាំងអស់គ្នា»

«ខ្ញុំចូលចិត្តមកដល់ប្រទេសវៀតណាមណាស់។ ខ្ញុំគិតថាវៀតណាមជាប្រទេសមានស្មារតីធុរកិច្ចចាប់ផ្តើមធ្វើអាជីវកម្មដ៏ល្អបំផុត។ មនុស្សគ្រប់រូបដែលខ្ញុំបានជួបសុទ្ធតែនិយាយអំពីបដិវត្តន៍ឧស្សាហកម្ម ៤.០ និងយើងអាច ឃើញនូវសក្តានុភាពនៃខឿនសេដ្ឋកិច្ចឌីជីថលនេះតាមកំរិតកំណើន នៃ GDP។»

ផ្តោតលើបញ្ហា ហេតុអ្វីបានជាក្រុមហ៊ុន Google នៅមិនទាន់មាន វត្តមាន នៅទីផ្សារវៀតណាម លោក Rajan Anandan  បានអះអាងថា វៀតណាមជាប្រទេសដ៏សែនសំខាន់ចំពោះបរិមាណអ្នកប្រើប្រាស់អ៊ីនធឺណិតជាង ៥០ លាននាក់ ដែលច្រើនជាងប្រទេសដទៃទៀតផង។ ក៏ប៉ុន្តែយុទ្ធសាស្ត្ររបស់ ក្រុមហ៊ុន Google គឺផ្តោតទៅលើប្រទេសនិមួយៗ ដើម្បីធានាមានផលិតផលល្អបំផុត ហើយមានវត្តមាននៅទីផ្សារគឺជាជំហានចុងក្រោយ។ លោក Rajan បានឲ្យដឹងទៀតថា លោកកំពុងពិភាក្សាជាមួយរដ្ឋាភិបាលវៀតណាមអំពីគោលនយោបាយពាក់ព័ន្ធមួយចំនួនទៀត។ តំណាងក្រុមហ៊ុន Google រូបនេះក៏បានបន្តថា ក្រុមហ៊ុន Google ផ្តោតទៅលើការបណ្តុះបណ្តាលខាងជំនាញវិជ្ជាជីវៈពីសំណាក់និស្សិតដល់សហគ្រាសខ្នាតតូចនិងមធ្យមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

នៅរសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាព​កម្ពុជា-វៀត​ណាម »។

Top