• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាប្រទេសនាំចូលអង្ករច្រើនជាងគេរបស់កម្ពុជា

យោងតាមតួរលេខរបស់ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទកម្ពុជាបានឲ្យដឹងថាក្នុងរយៈពេល៨ខែឆ្នាំ២០២១ នេះ កម្ពុជាបាននាំចេញអង្ករចំនួន ២,៣៨ លានតោនទៅកាន់ប្រទេសវៀតណាម កើនឡើងជិតទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
 

វៀតណាមជាប្រទេសនាំចូលអង្ករច្រើនជាងគេពីកម្ពុជា


រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជា លោកវេងសាខុនបានថ្លែងថា ចាប់តាំងពីដើមឆ្នាំនេះមកកម្ពុជាបាននាំចេញអង្ករចំនួន ៣៤៣ ៤៤៧ តោនដែលមានតម្លៃសរុបជិត ២៩២ លានដុល្លារអាមេរិក ធ្លាក់ចុះ ២៣,៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះការនាំចេញអង្ករទៅកាន់ប្រទេសវៀតណាមសម្រេចបានជាង ២,៣៨ លានតោនដែលមានតម្លៃសរុបប្រមាណ ៣៩៣ លានដុល្លារអាមេរិកកើនឡើងជិត ៨៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នាពេលកន្លងមក អង្កររបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន ៥២ នៅលើពិភពលោក ក្នុងនោះប្រទេសចិនគឺជាទីផ្សារ ធំជាងគេ ដោយមានចំនួន ១៦៥ ៦១២ តោន។ កម្ពុជាក៏នាំចេញអង្ករទៅកាន់ប្រទេសអឺរ៉ុបចំនួន ២២ និងប្រទេសចំនួន ០៧ នៅក្នុងតំបន់អាស៊ានផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សហគមន៍ជនវៀតណាមលើកទឹកចិត្តក្រុមជួយសង្គ្រោះវៀតណាមនៅប្រទេសវេណេស៊ុយអេឡា

សហគមន៍ជនវៀតណាមលើកទឹកចិត្តក្រុមជួយសង្គ្រោះវៀតណាមនៅប្រទេសវេណេស៊ុយអេឡា

នាយប់ថ្ងៃទី ៤ ខែកក្កដា ម៉ោងក្នុងស្រុក តំណាងសហគមន៍ និងកម្មាភិបាលមកពីភ្នាក់ងារតំណាងវៀតណាមនៅវេណេស៊ុយអេឡា រួមជាមួយក្រុមគ្រួសារ បានទៅសួរសុខទុក្ខ ប្រាស្រ័យទាក់ទង និងប្រគល់អំណោយដើម្បីលើកទឹកចិត្តក្រុមជួយសង្គ្រោះវៀតណាមដែលកំពុងបំពេញបេសកកម្មមនុស្សធម៌អន្តរជាតិនៅរដ្ឋ La Guaira ប្រទេសវេណេស៊ុយអេឡា។

Top