• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាប់ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានស្លឹកឆ្នោតគាំទ្រស្ទើរទាំងស្រុង

តាម​អ្នក​យកព័ត៌មាន​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​ យប់ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០១៩ (តាម​ម៉ោង​វៀត​ណាម​​) លោក​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជា​ជាតិ​ បាន​ប្រកាស​វៀតណាម​បាន​ក្លាយជា​សមាជិក​មិន​អចិន្រ្តៃ​យ៍​ជា​ផ្លូវ​ការ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​ អាណាត្តិ ២០២០ - ២០២១។​


 ទិដ្ឋភាព​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ ពិកាក្សា​ស្តីពី​កំណែ​វិធីសាស្រ្ត​សកម្មភាព​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​​នៅ​ New York អាមេរិក ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ២០១៩។ ទីភ្នាក់ងារសារព័ត៌ចិន/​ទីភ្នាក់ងារសារព័ត៌វៀតណាម​

ក្រុម​ប្រតិភូ​វៀតណាម​ ដឹក​នាំ​ដោយ​លោក​អនុរដ្ឋម​ន្រ្តី​​ការបរទេស​​ ឡេ​ហ្វាយ​ត្រុង​ (Le Hoai Trung) (រាប់ពី​​ស្តាំ​ ជួរ​ទីពីរ​ ខាង​ឆ្វេង​) រីករាយ​បន្ទាប់ពី​លទ្ធផល​ស្លឹក​ឆ្នោត​ឱ្យ​ឃើញ​ថា​​​វៀតណាម​ ជាប់ជា​សមាជិក​មិនអចិន្រ្តៃយ៍​ក្រុម​ប្រឹក្សា​សន្តិសុខ​ នៃ​អង្គការ​សហប្រជា​ជាតិ​អាណាត្តិ ២០២០ - ២០២១ នៅ​ New York អាមេរិក នាថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ២០១៩។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានចិន/ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​

 តាម​លទ្ធផល​បោះឆ្នោត​ មាន​សរុប​១៩២​លើ ​សរុប​១៩៣​ប្រទេស​ តំបន់​សមាជិក​ក្រុម​ប្រឹក្សា​អង្គការ​សហប្រជា​ជាតិ​ ​បាន​គាំទ្រ​វៀតណាម​ ក្នុង​តំណែង​ជា​សមាជិក​មិនអចិន្រ្តៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​។

វៀតណាម​ទទួល​បាន​ស្លឹក​ឆ្នោត​គាំទ្រ​លើសលុប​ដូចនេះ ឆ្លើយ​តបបាន​បំណង​សង្ឃឹម​នៃ​ប្រជាជន​ទូទាំង​ប្រទេសវៀតណាម​​ ទន្ទឹមនោះ​ក៏សឱ្យ​ឃើញ​ថា​​ការ​​រួម​ចំណែក​សកម្ម​ ពិតៗ មាន​បន្ទុក​របស់​វៀតណាម ​ចំពោះ​អង្គការ​សហប្រជា​ជាតិ​ និយាយរួម​ និង ក្រុម​ប្រឹក្សា​សន្តិសុខ​និយាយ​ដោយ​ឡែក ​ក្នុ​ងប៉ុន្មានឆ្នាំ​កន្លង​ បាន​សហគមន៍​​អន្តរជាតិ​កត់សម្គាល់​។​

ជា​ស្ថាបនមួយ​ក្នុង​ចំណោម​ស្ថាបន​ទាំង៦​ នៃ​អង្គការសហប្រជា​ជាតិ​ ក្រុមប្រឹក្សាសន្តិសុខ​មាន​ប្រទេស​​១៥​​ជា​សមាជិក ក្នុង​នោះ​មាន៥ប្រទេស​ជា​សមាជិក​​អចិន្រ្តៃ​យ៍​ និង ១០ប្រទេស​ជាសមាជិក​មិនអចិន្រ្តៃយ៍​ បាន​ជ្រើស​ក្នុង​​អាណាត្តិ​ពីរឆ្នាំ​។ នេះជា​ស្ថាបន​តែ​មួយ​គត់ ​នៃ​អង្គការ​សហប្រជាជាតិ ​មាន​សិទ្ធិ​សម្រេច​​វាយ​តម្លៃ​ថតភាព​ជាក់​​ស្តែង​ បញ្ហា​គំរាម​គំហែង​ ចំពោះ​សន្តិភាព​ ឬ បំផ្លាញ​សន្តិភាព​​ ហើយដាក់​​សំណើរ​ ឬ​​សម្រេច​នូវ​​វិធីសាស្រ្ត​ត្រូវ​​ដំណើរការ ​ដើម្បី​រក្សាសន្តិសុខ​​ ឬស្តា​សន្តិភាព​និង សន្តិសុខ​​អន្តរជាតិ​។

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែត​រូបភាព​វៀតណាម​
 

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ ការទូតឫស្សី របស់វៀតណាម

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ "ការទូតឫស្សី" របស់វៀតណាម

កាសែតការពិត (Pravda) នៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី ៣០ ខែសីហា បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា "ការទូតដើមឬស្សីហាណូយ" ដែលបញ្ជាក់ពីតម្លៃនៃការទូតឫស្សីក្នុងការជួយវៀតណាមឱ្យមានទំនាក់ទំនងអន្តរជាតិយ៉ាងទូលំទូលាយ មានកិត្យានុភាព ក៏ដូចជាការជឿទុកចិត្តលើឆាកអន្តរជាតិ។

Top