• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយអ៊ុយរូហ្គាយ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ុយរូហ្គាយភាគ ខាងកើត នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅរដ្ឋធានី Montevideo ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីអ៊ុយរូហ្គាយ លោក Luis Lacalle Pou។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងប្រធានាធិបតីនៃសាធារណរដ្ឋអ៊ុយរូហ្គាយខាងកើតលោក Luis Lacalle Pou។ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា វៀត ណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយអ៊ុយរូហ្គាយ; ស្នើឱ្យអ៊ុយរូហ្គាយបន្តមានសំឡេងគាំទ្រចំពោះការបញ្ចប់ដំណើរ ការពិគ្រោះយោបល់ផ្ទៃក្នុងឱ្យបានឆាប់រវាងសមាជិកនៃប្លុកទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) ហើយរួមជាមួយវៀតណាម ប្រកាសចាប់ផ្តើមការចរចាលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីវៀតណាម - MERCOSUR សំដៅពង្រីកនិងលើកកំពស់បន្ថែម ទៀតនូវការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ឲ្យបានសក្តិសមនឹងទំនាក់ទំនងនយោបាយ ល្អប្រសើររវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ ប្រធានាធិបតី លោក Luis Lacalle Pou មានគោលបំណងថា ភាគី ទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនង ជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងរវាង ក្រសួង ស្ថាប័ននានា ក៏ដូចជាការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ដើម្បីធ្វើឲ្យ ស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យ កាន់តែស៊ីជម្រៅ; ព្រមទាំងបញ្ជាក់ថា អ៊ុយរូហ្គាយត្រៀមខ្លួនជាស្រេចធ្វើច្រកទ្វារ សម្រាប់វៀតណាមនិងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតក្នុងការជ្រៀតចូលតំបន់អាមេរិកខាងត្បូង និងប្លុកទីផ្សាររួមអាមេរិកខាងត្បូងក្នុងសកម្មភាពអាជីវកម្ម និងវិនិ យោគរបស់សហគ្រាសនៃភាគីទាំងពីរ។

មេដឹកនាំទាំងពីរបានឯកភាពរួមគ្នាការពារគោលការណ៍ និងតម្លៃនៃពហុភាគី និយមក្នុងបរិបទដែលពិភពលោកបន្តមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ មិនអាចទាយទុក ជាមុនបាន និងផលវិបាកដែលបណ្ដាលមកពីជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាជម្លោះភូមិ សាស្ត្រនយោបាយ និងជម្លោះប្រដាប់អាវុធនៅក្នុងតំបន់មួយចំនួនលើពិភពលោក ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ - ប្រតិទិនសុរិយគតិ ២០២៣ នៅវត្ត Ham Long (សង្កាត់ Nam Son ទីក្រុង Bac Ninh) និងវត្ត Phat Tich (ស្រុក Tien Du ខេត្ត Bac Ninh)។

Top