• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា


 លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការមជ្ឈឹមលោក Vo Van Thuong (ខាងស្ដាំ) ទទួលជួបសវនាការជាមួយលោក ហ៊ុន ម៉ានី  អគ្គលេខាធិការ​គណៈចលនា​មហាជន គណៈកម្មាធិការ​កណ្ដាលគណៈបក្ស​ប្រជាជនកម្ពុជា ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា (រូបថត៖ qdnd.vn)

 នាព្រឹក​ថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ លោក Vo Van Thuong សមាជិក​ការិយាល័យ​នយោបាយ​ លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការ ឃោសនាអប់រំ​មជ្ឈឹមវៀតណាម បានទទួលជួបគ​ណៈ ប្រតិភូ​ជាន់​ខ្ពស់នៃសហ ភាពសហព័ន្ធយុវជនកម្ពុជាដឹកនាំដោយលោក ហ៊ុ​ន ម៉ានី អគ្គលេខាធិការគណៈ​ ចល​នាម​ហា​ជន គណៈកម្មាធិការកណ្ដាលគ​ណៈបក្សប្រជាជនកម្ពុជា ប្រ​ធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជានិង​ជាតំណាង​រាស្ត្រក​ម្ពុជា ដែលអញ្ជើញមក បំពេញទស្សន​កិច្ចការងារនៅ វៀតណាម​។
 
លោក Vo Van Thuong បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជា និច្ចកាលយក​ចិត្ត​ទុក​ដាក់​ដល់​ការ​អភិវឌ្ឍ​ទំនាក់ទំនងជាមួយកម្ពុជា ដោ​យចាត់ ទុកនេះ​ជាគោល​ជំហរឥត​ងាករេនិង​អាទិភាព​ក្នុង​គោល​នយោបាយ​កិច្ចការ​​បរទេស​របស់វៀតណាម។
 
រីឯខ្លួនវិញ លោក ហ៊ុន ម៉ានី បានថ្លែង​សេចក្ដីអបអរសាទរ​ចំពោះបក្ស រដ្ឋ និងប្រជាជនវៀ​ត ណាម​ក្នុង​ឱកាស​រំលឹក​ខួបលើក​ទី៧៣ទិវាបុណ្យជាតិ ថ្ងៃទី២ ខែ​កញ្ញា។ លោក ហ៊ុន ម៉ានីអះអាងថា​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ នឹងបន្តសហការយ៉ាងស្អិ​តរមួតជាមួយសហភាពសហព័​ន្ធយុវជន វៀត​ណាម ដើម្បី​បន្តរួម​វិភាគ​ទាន​យ៉ាង​សកម្ម​ទៅក្នុងទំនាក់ទំនងជាអ្នកជិត​ខាងដ៏ល្អប្រសើរ ចំណងមិ​ត្តភាព​ប្រពៃណី កិច្ច​សហប្រតិ​បតិ្តការ​លើគ្រប់​វិស័យ យូរ​អង្វែងនិង ប្រកបដោយចីរភាពរវាង​ប្រទេសទាំងពីរ​៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top