លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការមជ្ឈឹមលោក Vo Van Thuong (ខាងស្ដាំ) ទទួលជួបសវនាការជាមួយលោក ហ៊ុន ម៉ានី អគ្គលេខាធិការគណៈចលនាមហាជន គណៈកម្មាធិការកណ្ដាលគណៈបក្សប្រជាជនកម្ពុជា ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា (រូបថត៖ qdnd.vn)
នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការ ឃោសនាអប់រំមជ្ឈឹមវៀតណាម បានទទួលជួបគណៈ ប្រតិភូជាន់ខ្ពស់នៃសហ ភាពសហព័ន្ធយុវជនកម្ពុជាដឹកនាំដោយលោក ហ៊ុន ម៉ានី អគ្គលេខាធិការគណៈ ចលនាមហាជន គណៈកម្មាធិការកណ្ដាលគណៈបក្សប្រជាជនកម្ពុជា ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជានិងជាតំណាងរាស្ត្រកម្ពុជា ដែលអញ្ជើញមក បំពេញទស្សនកិច្ចការងារនៅ វៀតណាម។
លោក Vo Van Thuong បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជា និច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា ដោយចាត់ ទុកនេះជាគោលជំហរឥតងាករេនិងអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។
រីឯខ្លួនវិញ លោក ហ៊ុន ម៉ានី បានថ្លែងសេចក្ដីអបអរសាទរចំពោះបក្ស រដ្ឋ និងប្រជាជនវៀត ណាមក្នុងឱកាសរំលឹកខួបលើកទី៧៣ទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា។ លោក ហ៊ុន ម៉ានីអះអាងថា សហភាពសហព័ន្ធយុវជនកម្ពុជា នឹងបន្តសហការយ៉ាងស្អិតរមួតជាមួយសហភាពសហព័ន្ធយុវជន វៀតណាម ដើម្បីបន្តរួមវិភាគទានយ៉ាងសកម្មទៅក្នុងទំនាក់ទំនងជាអ្នកជិតខាងដ៏ល្អប្រសើរ ចំណងមិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ យូរអង្វែងនិង ប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម