• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជានិច្ចកាលបង្កលក្ខណះងាយស្រួលសំរាប់វិនិយោគិនប៉ូឡូញ


វៀតណាមជានិច្ចកាលបង្កលក្ខណះងាយស្រួលសំរាប់វិនិយោគិនប៉ូឡូញ

ក្នុងឱកាសចូលរួមសន្និសីទកំពូលនារីទូទាំងពិភពលោក លើកទី២៦នៅទីក្រុង Vacsava ប្រទេសប៉ូឡូញ នាយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ អនុប្រធានរដ្ឋវៀត​ណាម​ ​លោក​ស្រី Dang Thi Ngoc Thinh បានជួបសម្ដែងការគួរ​សម​​ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ។ នៅទីនេះ ប្រធានាធិបតី​ប៉ូឡូញ លោក Andrzej Duda បានអះ
អាងថា៖ ប៉ូឡូញជានិច្ចកាលយកចិត្តទុក​ដាក់​ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិ​ការ​លើច្រើនវិស័យជាមួយវៀតណាម។ ភាគីទាំងពីរបានឯកភាពវាយតំលៃទំនាក់ទំ​នងសហប្រតិបត្តិការ​មិត្តភាព ប្រពៃណី ក្នុងរយៈពេល ៦៦ ឆ្នាំកន្លងទៅរវាងវៀតណាមនិងប៉ូឡូញបាននិងកំពុងអភិវឌ្ឍន៍សកម្ម​លើ​ច្រើនវិស័យ។ ប៉ូឡូញបន្តជា​មិត្តទំនិញជួរមុខ របស់វៀតណាម នៅក្នុងតំបន់មជ្ឈឹមបូពា៍អឺរ៉ុប ដោយមានទំហំពាណិជ្ជកម្មទ្វេភាគី នាឆ្នាំ ២០១៥ គឺ ៧៦១ លានដុល្លារអាមេរិក។

អនុប្រធានរដ្ឋ​បានអះអាងថា៖វៀតណាមជានិច្ចកាលបើកទ្វារ បង្កលក្ខណះងាយស្រួលនិង​បរិយាកាសសុវត្ថិភាពសំរាប់វិនិយោគិនបរទេសដែលក្នុងនោះមានវិនិយោគិនប៉ូឡូញ។          នាយប់ថ្ងៃដដែល អនុប្រធានរដ្ឋ​វៀត​ណាម​​ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូតនិងដំណាងសហគមន៍ជនវៀតណាមនៅប៉ូឡូញផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top