• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជានិច្ចកាលចាត់ទុកម៉ុងហ្គោលីជាដៃគូសំខាន់

លោករដ្ឋមន្រ្តី Nyamaa Enkhbold បានអោយដឹងថា រដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរបានពិភាក្សាអំពីលទ្ធផលដែលសម្រេចបានក្នុងអនុស្សរណៈយោគយល់គ្នាចុះហត្ថលេខាកាលពីឆ្នាំ ២០១៣ រវាងក្រសួងការពារជាតិទាំងពីរ ព្រមទាំងឯកភាពបន្តអនុវត្តបណ្ដាខ្លឹមសារសហប្រតិបតិ្តការផ្នែកការពារជាតិទ្វេភាគី នាពេលខាងមុខ តាមនោះបង្កើតមូលដ្ឋានគ្រឹះគួរអោយជឿទុកចិត្តដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh (ខាងស្ដាំ) ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ុងហ្គោលីលោក Nyamaa Enkhbold (រូបថត៖ VGP)

នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ុងហ្គោលី លោក Nyamaa Enkhbold ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។

លោករដ្ឋមន្រ្តី Nyamaa Enkhbold បានអោយដឹងថា រដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរបានពិភាក្សាអំពីលទ្ធផលដែលសម្រេចបានក្នុងអនុស្សរណៈយោគយល់គ្នាចុះហត្ថលេខាកាលពីឆ្នាំ២០១៣ រវាងក្រសួងការពារជាតិទាំងពីរ ព្រមទាំងឯកភាពបន្តអនុវត្តបណ្ដាខ្លឹមសារសហប្រតិបតិ្តការផ្នែកការពារជាតិទ្វេភាគី នាពេលខាងមុខ តាមនោះបង្កើតមូលដ្ឋានគ្រឹះគួរអោយជឿទុកចិត្តដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឆ្នាំ២០១៩ជាឆ្នាំរំលឹកខួបលើកទី ៦៥ ឆ្នាំទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដូច្នេះបានជាម៉ុងហ្គោលីមានគោលបំណងចង់ជំរុញទំនាក់ទំនងជាមួយវៀតណាមឡើងកំពស់ថ្មី។

ចំណែកឯខ្លួនវិញ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានអះអាងថា ក្នុងអំឡុងពេល ៦៥ ឆ្នាំកន្លងមកនេះទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកលើគ្រប់វិស័យ ហើយជំនឿទុកចិត្តនយោបាយ​កាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ កិច្ចសហប្រតិបតិ្តការលើបណ្ដាវិស័យ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគ កសិកម្ម អប់រំ ត្រូវបានពង្រីកហើយសម្រេចបាន ប្រសិទ្ធភាពជាក់ស្ដែងផងដែរ។
វៀតណាមជានិច្ចកាលចាត់ទុកម៉ុងហ្គោលីជាដៃគូសំខាន់ក្នុងតំបន់ ហើយមានគោលបំណងចង់់ជំរុញទំនាក់ទំ​នង​មិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិង ការអភិវឌ្ឍនៃតំបន់និងពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top