• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងកសាង និងអនុវត្តគោលនយោបាយស្ដីពីកិច្ចការពារ និងជំរុញសិទ្ធិមនុស្ស

វៀតណាមក៏បានចែករំលែកគំនិតជឿនលឿនអំពីសិទ្ធិមនុស្សដែលត្រូវបានអង្គការសហប្រជាជាតិបញ្ជាក់ក្នុងសេចក្តីប្រកាស និងឯកសារសំខាន់ៗផ្សេងទៀត។
  ទិដ្ឋភាពទូទៅនៃការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ។ រូបថត៖ Anh Son/ baoquocte.vn  

នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបាន សហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) រៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ (១០ ធ្នូ)។ ព្រឹត្តិការណ៍នេះមានការចូលរួមពីប្រតិភូជាច្រើន ដែលជាប្រធានតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងស្ថាប័នការទូតនៅវៀតណាម រួមជាមួយតំណាងក្រសួង ស្ថាប័ន ស្ថាប័នមជ្ឈិម និងមូលដ្ឋាន អង្គការសង្គម-នយោបាយ និងវិជ្ជាជីវៈនៅវៀតណាមដែលកំពុងប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស។

អញ្ជើញថ្លែងមតិក្នុងពិធីបើក អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc បានបញ្ជាក់ថា ក្នុងរយៈពេល ៧៤ ឆ្នាំកន្លងមកនេះ ចាប់តាំងពីពេលដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិធ្វើការអនុម័តមក  សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សបានបង្ហាញពីសេចក្តីប្រាថ្នា គោលដៅ និងតម្រូវការទូទៅរបស់មនុស្សជាតិស្ដីពីសិទ្ធិមនុស្ស។ លោកអនុរដ្ឋមន្ត្រី Ha Kim Ngoc បានអះអាងថា វៀតណាមក៏បានចែករំលែកគំនិតជឿនលឿនអំពីសិទ្ធិមនុស្សដែលត្រូវបានអង្គការសហប្រជាជាតិបញ្ជាក់ក្នុងសេចក្តីប្រកាស និងឯកសារសំខាន់ៗផ្សេងទៀត។ វៀតណាមជានិច្ចកាលបានប្តេជ្ញាចិត្ត និងខិតខំប្រឹងប្រែងកសាង និងអនុវត្តន៍គោលនយោបាយការពារ និងលើកកម្ពស់សិទ្ធិមនុស្ស សម្រេចបានលទ្ធផលលេចធ្លោដែលត្រូវបានទទួលស្គាល់ និងកោតសរសើរដោយសហគមន៍អន្តរជាតិ។ ឧទាហរណ៍ថា នាពេលថ្មីៗនេះ គឺការដែលវៀតណាមត្រូវបានបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥។

នៅក្នុងសុន្ទរកថាបើក អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Pauline Tamesis បានអបអរសាទរចំពោះ វៀតណាមដែលត្រូវបានជាប់ឆ្នោតជាក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០២៣-២០២៥ ហើយបាននិយាយថា នេះគឺជាឱកាសដ៏សំខាន់ដើម្បីបង្ហាញពីការខិតខំប្រឹងប្រែងដើម្បីការពារ និង លើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ ស៊ីវិល និងនយោបាយ ស្របតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឈូងសមុទ្រ Ha Long និង Mu Cang Chai ស្ថិតក្នុងចំណោមគោលដៅចម្រុះពណ៌បំផុតរបស់ពិភពលោក

ឈូងសមុទ្រ Ha Long និង Mu Cang Chai ស្ថិតក្នុងចំណោមគោលដៅចម្រុះពណ៌បំផុតរបស់ពិភពលោក

Mu Cang Chai (ខេត្ត Yen Bai) ក្នុងរដូវស្រូវទុំ និងឈូងសមុទ្រ Ha Long (Quang Ninh) របស់វៀតណាម ត្រូវបានបោះឆ្នោតជ្រើសរើសជាគោលដៅទេសចរណ៍ចម្រុះពណ៌បំផុតនៅលើពិភពលោកក្នុងឆ្នាំ 2023 ដោយគេហទំព័រទេសចរណ៍ Condé Nast Traveler។

Top