• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាដៃគូអាទិភាពរបស់ប៊ុលហ្គារីនៅអាស៊ី

បន្តដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប៊ុលហ្គារី នារសៀលថ្ងៃទី២៦ ខែតុលា នៅរដ្ឋធានី Sofia អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីស្តីទី Stefan Yanev និងទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេស Svetlan Stoev។1021

អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីស្តីទីប៊ុលហ្គារី Stefan Yanev (រូបថត៖ Phuong Hoa/TTXVN)


ក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលនៃសាធារណរដ្ឋប៊ុលហ្គារី អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan មានបំណងចង់ពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ លោកស្រីអនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលទាំងពីរគួរតែពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរ និងទំនាក់ទំនងរវាងក្រសួង និងវិស័យ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនេះ លោកស្រីអនុប្រធានរដ្ឋបានស្នើឱ្យរដ្ឋាភិបាលប៊ុលហ្គារី ជួយគាំទ្រចំពោះការដែល EU ដកកាតលឿង IUU សម្រាប់អាហារសមុទ្រវៀតណាម ហើយអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសប៊ុលហ្គារីមកបណ្តាក់ទុននិងធ្វើអាជីវកម្មនៅវៀតណាម។

ខាងប៊ុលហ្គារីវិញ នាយករដ្ឋមន្ត្រីស្តីទី Stefan Yanev បានអះអាងថា វៀតណាមជាដៃគូអាទិភាពរបស់ប៊ុលហ្គារីនៅអាស៊ី ហើយបាននិយាយថា រដ្ឋាភិបាលប៊ុលហ្គារីនឹងជំរុញរដ្ឋសភាសម្រាប់អាណត្តិថ្មីនេះ ឲ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA); ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម-វិនិយោគ ក៏ដូចជាបានបញ្ជាក់ថា ភាគីប៊ុលហ្គារីនឹងបញ្ចប់បែបបទឆាប់ៗនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យវប្បធម៌ និងទេសចរណ៍ក្នុងដំណាក់កាលថ្មី។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេស Svetlan Stoev បានស្នើភាគីទាំងពីរពង្រឹងកិច្ចសន្ទនាកម្រិតខ្ពស់ និងទំនាក់ទំនងទ្វេភាគី; រក្សាការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ; ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវធនធានជាអតីតនិស្សិត និង សហគមន៍ វៀតណាមនៅប៊ុលហ្គារី ដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរឱ្យអភិវឌ្ឍលើគ្រប់វិស័យ។

ក៏នារសៀលថ្ងៃទី ២៦ តុលា អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានចូលរួមសន្និសីទធុរកិច្ចវៀតណាម - ប៊ុលហ្គារី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top