• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាដៃគូសំខាន់របស់អូទ្រីសនៅអាស៊ីអាគ្នេយ៍

លោកនាយករដ្ឋមន្រ្តីបាន បង្ហាញជំនឿជាក់ថា ការដែលរដ្ឋសភាអូទ្រីសអនុម័តលើកិច្ចព្រមព្រៀងការពារការ វិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) និងការដកកាតលឿង IUU របស់គណៈ កម្មការអឺរ៉ុបសម្រាប់ជលផលវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម - សហភាពអឺរ៉ុប (EU) និយាយរួម និង វៀតណាម - អូទ្រីសនិយាយដោយឡែក។
លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋអូទ្រីស លោក Philipp Agathonos។ (រូបថត៖ VOV)

នាយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋអូទ្រីស លោក Philipp Agathonos ក្នុងឱកាសដែលលោកឯកអគ្គរដ្ឋទូត ទទួលបេសកកម្មការងារនៅវៀតណាមនោះ លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ បានស្នើឲ្យ ភាគីទាំងពីរបង្កើនសកម្មភាពសហប្រតិបត្តិការដើម្បីលើកកំពស់ការផ្លាស់ ប្តូរពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគី។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តីបាន បង្ហាញជំនឿជាក់ថា ការដែលរដ្ឋសភាអូទ្រីសអនុម័តលើកិច្ចព្រមព្រៀងការពារការ វិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) និងការដកកាតលឿង IUU របស់គណៈ កម្មការអឺរ៉ុបសម្រាប់ជលផលវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម - សហភាពអឺរ៉ុប (EU) និយាយរួម និង វៀតណាម - អូទ្រីសនិយាយដោយឡែក។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ ថា ជាមួយនឹងប្រៀបខ្លាំងរបស់ប្រទេសអូទ្រីសក្នុងវិស័យដឹកជញ្ជូនផ្លូវដែក ភាគីទាំងពីរ អាចកំណត់ថា នេះជាវិស័យសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាង មុខ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសអូទ្រីសយកចិត្តទុកដាក់បង្កើនចំនួន អាហារូបករណ៍ដែលផ្តល់ដល់និស្សិត និងអ្នកស្រាវជ្រាវវៀតណាមលើវិស័យដូច ជាតន្ត្រី វប្បធម៌ និងទេសចរណ៍ ហើយស្នើឲ្យភាគីទាំងពីររៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ វប្បធម៌ដល់សាធារណៈជនទាំងសងខាង ដើម្បីរឹតបន្តឹងទំនាក់ទំនងមិត្តភាពរវាង ប្រទេសទាំងពីរ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Philipp Agathonos បានអះអាងថា វៀតណាម ជាដៃគូសំខាន់របស់អូទ្រីសនៅអាស៊ីអាគ្នេយ៍។ លោកឯកអគ្គរដ្ឋទូតបានសម្តែងការ ប្តេជ្ញាចិត្ត និងការសន្យាខិតខំប្រឹងប្រែងដោយអស់ពីសមត្ថភាព ដើម្បីជំរុញទំនាក់ទំនង ទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពជាងមុន។ លោកឯកអគ្គរដ្ឋទូត Philipp Agathonos បានឲ្យដឹងថា ក្រៅពីវិស័យសហប្រតិបត្តិការប្រពៃណី ស្ថានទូតអូទ្រីសនឹង សម្របសម្រួលជាមួយដៃគូវៀតណាម ដើម្បីស្វែងរកវិស័យសហប្រតិបត្តិការថ្មីៗ ដោយមានសក្ដានុពលជាច្រើន ជាពិសេសក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាល សន្តិសុខតាមអ៊ីនធឺណិត គិលានុដ្ឋាយិកា និងហេដ្ឋារចនា សម្ព័ន្ធផ្លូវដែក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សកម្មភាពថែទាំប្រជាជនដែលមានស្ថានភាពលំបាកក្នុងឱកាសបុណ្យតេត លើទូទាំងប្រទេស

សកម្មភាពថែទាំប្រជាជនដែលមានស្ថានភាពលំបាកក្នុងឱកាសបុណ្យតេត លើទូទាំងប្រទេស

ក្នុងប៉ុន្មានថ្ងៃនេះ សកម្មភាពថែទាំប្រជាជនដែលមានស្ថានភាពលំបាកក្នុង ឱកាសបុណ្យតេតប្រពៃណីឆ្នាំ២០២៦ កំពុងប្រព្រឹត្តទៅយ៉ាងផុសផុលនៅតាមខេត្តក្រុងទូទាំងប្រទេស។

Top