• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាដៃគូសំខាន់របស់សិង្ហបុរីក្នុងតំបន់

លោករដ្ឋមន្ត្រី Bui Thanh Son បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លា និងទូលំទូលាយនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរី វាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃយន្តការពិគ្រោះយោបល់នយោបាយ។
រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ទទួលជួបអនុរដ្ឋមន្ត្រីការបរទេសសិង្ហបុរី Albert Chua (រូបថត៖ Tuan Anh/baoquocte.vn)

នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Albert Chua ក្នុងឱកាសដែលលោកអនុរដ្ឋមន្ត្រីមកបំពេញទស្សនកិច្ចនៅវៀតណាម និងធ្វើជាសហប្រធានសម័យប្រជុំលើកទី ១៥ នៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយ វៀតណាម-សិង្ហបុរី។ លោករដ្ឋមន្ត្រី Bui Thanh Son បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លា និងទូលំទូលាយនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរី វាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃយន្តការពិគ្រោះយោបល់នយោបាយ។ លោករដ្ឋមន្ត្រីវៀតណាមបានស្នើឱ្យបន្តលើកកម្ពស់តួនាទីសំខាន់នៃយន្តការនេះ ក្នុងការពិនិត្យឡើងវិញ និងស្នើទិសដៅកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ ក៏ដូចជាការពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។

អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Albert Chua បានអះអាងថា វៀតណាមជាដៃគូសំខាន់របស់សិង្ហបុរីក្នុងតំបន់; ធុរកិច្ចសឹង្ហបុរីកាន់តែច្រើនឡើងចាប់អារម្មណ៍ និងចង់បើកការវិនិយោគ និងអាជីវកម្មរបស់ខ្លួននៅវៀតណាម។ លោកអនុរដ្ឋមន្ត្រីក៏បានគាំទ្រចំពោះវៀតណាម និងសិង្ហបុរី ដែលត្រូវបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីរក្សាសាមគ្គីភាព និងតួនាទីស្នូលរបស់អាស៊ាន ព្រមទាំងបានឯកភាពពង្រឹងការពិគ្រោះយោបល់ និងការផ្លាស់ប្តូរនៅវេទិកាតំបន់ និងអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ចាំបាច់ត្រូវមានក្រុមដំណោះស្រាយដើម្បីខេត្ត Quang Ninh រីកចម្រើនយ៉ាងឆាប់រហ័ស រឹងមាំ និងប្រកបដោយនិរន្តរភាពលើគ្រប់វិស័យ

ចាំបាច់ត្រូវមានក្រុមដំណោះស្រាយដើម្បីខេត្ត Quang Ninh រីកចម្រើនយ៉ាងឆាប់រហ័ស រឹងមាំ និងប្រកបដោយនិរន្តរភាពលើគ្រប់វិស័យ

នេះគឺជាការបញ្ជាក់របស់ប្រធានរដ្ឋវៀតណាមលោក Luong Cuong ក្នុងសន្និសីទអនុម័តលើសេចក្តីព្រាងរបាយការរណ៍របស់ក្រុមអធិការកិច្ចនៃការិយាល័យនយោបាយ និងគណៈលេខាឆ្នាំ ២០២៥ សម្រាប់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Quang Ninh។

Top