• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាដៃគូសំខាន់ក្នុងរបៀបវារៈពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស

នេះជាការអះអាងរបស់សមាជិកសភា Graham Stuart បេសកជនពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីអង់គ្លេសប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ ដែលធ្វើឡើងក្នុងសប្តាហ៍នេះ។

វៀតណាមជាដៃគូសំខាន់ក្នុងរបៀបវារៈពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសក្នុងតំបន់អាស៊ាន តំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះជាការអះអាងរបស់សមាជិកសភា Graham Stuart បេសកជនពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីអង់គ្លេសប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ ដែលធ្វើឡើងក្នុងសប្តាហ៍នេះ។

ដំណើរទស្សនកិច្ចរបស់លោក Graham Stuart គឺដើម្បីអបអរសាទរកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងចក្រភពអង់គ្លេស-វៀតណាម ក្នុងវិស័យជាច្រើន ចាប់ពីវិស័យអប់រំ ថាមពលកកើតឡើងវិញ រហូតដល់ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាបៃតង។ ក្នុងដំណើរទស្សនកិច្ចនេះ បេសកជនពិសេស លោក Graham Stuart បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយចំនួនរវាងចក្រភពអង់គ្លេសនិងដៃគូវៀតណាមក្នុងវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា ដែលបង្ហាញពីការអភិវឌ្ឍយ៉ាងរឹងមាំ ស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីរវាងចក្រភពអង់គ្លេសនិងវៀតណាម។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ លោក Graham Stuart បានអះអាងសារជាថ្មីអំពីសារៈសំខាន់របស់ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងវិនិយោគរបស់វៀតណាម ហើយក៏ជាគោលដៅវិនិយោគដ៏សំខាន់សម្រាប់អាជីវកម្មអង់គ្លេសផងដែរ។ លោក Graham Stuart ក៏បានចូលរួមក្នុងពិធីសម្ពោធសាលា Reigate Grammar School វៀតណាម ដោយបានគូសបញ្ជាក់ថា ការអប់រំនៅតែជាអាទិភាពស្នូលនិងជាសសរស្តម្ភកណ្តាលនៃភាពជាដៃគូយុទ្ធសាស្ត្រចក្រភពអង់គ្លេស-វៀតណាម។ ទាក់ទិននឹងកំណើនបៃតង បេសកជនពិសេស Stuart បានស្វាគមន៍ចំពោះគោលដៅបំភាយឧស្ម័នសូន្យសុទ្ធរបស់វៀតណាមត្រឹមឆ្នាំ 2050 ហើយបានអះអាងពីឆន្ទៈរបស់ចក្រភពអង់គ្លេសក្នុងការជួយឧបត្ថម្ភវៀតណាម កាត់បន្ថយការបំភាយកាបូននៅក្នុងបរិយាកាស សាងសង់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ក្រសួងការបរទេសត្រូវពង្រីកតួនាទីឈានមុខគេក្នុងភារកិច្ចការបរទេស

ក្រសួងការបរទេសត្រូវពង្រីកតួនាទីឈានមុខគេក្នុងភារកិច្ចការបរទេស

នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការក្រសួងការបរទេស ឧបនាយករដ្ឋមន្រ្តីលោក Tran Luu Quang បានជួបធ្វើការជាមួយក្រសួងការបរទេសស្តីពីការអនុវត្តកិច្ចការបរទេសនៅឆ្នាំ ២០២៣ ។

Top