បើតាមលោកឯកអគ្គរដ្ឋទូត ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទដែលកិច្ចសហប្រតិបត្តិការក្នុងតំបន់កាន់តែមានភាពចាំបាច់ ជាពិសេសនៅពេលដែលម៉ាឡេស៊ី និងវៀតណាមបានដំឡើងទំនាក់ទំនងទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៖ “ក្នុងបរិបទបែបនេះ យើងរំពឹងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ប្រទេសម៉ាឡេស៊ីនឹងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ពង្រឹងទំនុកចិត្តនយោបាយរវាងថ្នាក់ដឹកនាំទាំងពីរ។ នេះក៏ជាឱកាសមួយដើម្បីវាយតម្លៃការអនុវត្តគំនិតផ្តួចផ្តើមក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ ការអភិវឌ្ឍឧស្សាហកម្មហាឡាល់ និងប្រេងឧស្ម័ន; ស្វែងរកវិស័យថ្មីៗដូចជា សេដ្ឋកិច្ចបៃតង ថាមពលស្អាត...; ពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន”។
ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងសន្និសីទពាក់ព័ន្ធ។ ឯកអគ្គរដ្ឋទូត Dato'Tan Yang Thai បានអះអាងថា នេះជាសញ្ញាដ៏រឹងមាំ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះគោលដៅរួមក្នុងការកសាងសហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព ឆ្ពោះទៅអនាគត និងដើរតួនាទីមជ្ឈភាពក្នុងខឿនសន្តិភាពនៃតំបន់៕