• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព

ថ្លែងនៅកិច្ចពិភាក្សាអំពីសេចក្ដីព្រាងឯកសារដាក់ជូន មហាសន្និបាតលើកទី១៣របស់បក្សនៅរសៀលថ្ងៃទី២៧ មករា រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថាន លោក Tran Hong Ha បានឲ្យដឹងថា នេះជាលើកដំបូងដែលរបាយការណ៍ នយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល១០ឆ្នាំ បាននិយាយ ដល់គោលជំហរថ្មីនោះគឺការកសាងសេដ្ឋកិច្ចវិលជុំ (circular economy) នៅក្នុងទសវត្ស ឆ្នាំ២០២១ - ២០៣០។

រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថាន លោក Tran Hong Ha។

លោករដ្ឋមន្រ្តី Tran Hong Ha ចាត់ទុកថា សេដ្ឋកិច្ចវិលជុំជាជំហានអន្តរ កាលពីសេដ្ឋកិច្ចប្រពៃណីទៅសេដ្ឋកិច្ចដោយចីរភាព។ បើប្រៀបធៀបនឹងគំរូសេដ្ឋ កិច្ចប្រពៃណី គឺសេដ្ឋកិច្ចវិលជុំនាំមកនូវផលប្រយោជន៍ច្រើនជាង។ ចំពោះ ប្រទេសជាតិនោះគឺការបង្ហាញទំនួលខុសត្រូវរបស់ប្រទេសទាំងមូលក្នុងការដោះស្រាយបញ្ហាប្រឈមខាងបរិស្ថាន ជួយលើកកំពស់សមត្ថភាពប្រកួតប្រជែងអន្តរ ជាតិ និងកាត់បន្ថយជាអតិបរមាឧស្ម័នបញ្ចេញចោលផងដែរ។ ចំពោះសង្គមវិញ គំរូសេដ្ឋកិច្ចវិលជុំជួយកាត់បន្ថយការចំណាយលើការការពារបរិស្ថាន លើកកំពស់ សុខភាព ហើយសន្សំសម្ចៃការចំណាយផលិតកម្មសម្រាប់សហគ្រាស ផងដែរ។ លោករដ្ឋមន្រ្តី Tran Hong Ha បានលើកមតិថា៖ “ចាំបាច់ត្រូវពិចារណាការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំគឺជាដំណោះស្រាយដ៏សែនសំខាន់ ដើម្បីលើកកំពស់គុណភាពកំណើន និងឆ្លើយតបដោយម្ចាស់ការនឹងការប្រែប្រួលអាកាសធាតុ។ ក្រោយនោះ លើកសំណើរជូនគណៈកម្មាធិការមជ្ឈឹម បក្សនីតិកាលទី១៣ ពិចារណាចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីគំរូសេដ្ឋកិច្ច វិលជុំ ដែលក្នុងនោះសហគមន៍សហគ្រាសនិងប្រជាជនជាមជ្ឈភាព។ យើងនឹង អភិវឌ្ឍនគរវិលជុំ ឧស្សាហកម្មវិលជុំ កសិកម្មវិលជុំ តំបន់ឧស្សាហកម្មអេកូឡូស៊ី វិលជុំនិងការប្រើប្រាស់ដោយចីរភាព”។

រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ លោក Nguyen Xuan Cuong។


ក៏ពាក់ព័ន្ធដល់សេដ្ឋកិច្ចផងដែរ ក្នុងកិច្ចពិភាក្សានៅរសៀលថ្ងៃទី២៧ មករា រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ លោក Nguyen Xuan Cuong បាន សង្កត់ធ្ងន់ថា ការអភិវឌ្ឍកសិកម្មទំនិញ ដោយផ្សាភ្ជាប់នឹងការកសាងជនបទថ្មី តាមទិសទំនើប សមាហរណកម្មអន្តរជាតិនោះ គឺជាបដិវត្តន៍ដ៏ធំធេងនិងយូរ អង្វែងមួយ។ លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ “ក្នុងទិសដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមដំណាក់កាល៥ឆ្នាំខាងមុខ ក្រសួង កសិកម្មនិងអភិវឌ្ឍជនបទមានឯកភាពខ្ពស់លើសេចក្ដីព្រាងឯកសារស្ដីពី ទស្សនៈ គោលដៅ ទិសដៅ និងភារកិច្ចសំខាន់ៗក្នុងការអភិវឌ្ឍកសិកម្ម។ តាម នោះ អភិវឌ្ឍកសិកម្មទំនិញទ្រង់ទ្រាយធំតាមទិសទំនើប ដោយអនុវត្តបច្ចេកវិទ្យាខ្ពស់ លើកកំពស់តម្លៃបន្ថែមនិង អភិវឌ្ឍប្រកបដោយចីរភាព។ អភិវឌ្ឍកសិកម្ម បៃតង ឆ្លាតវៃ បន្សាំនឹងការប្រែប្រួលអាកាសធាតុ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនមកសម្តែងការគួរសមនិងជម្រាបលា

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនមកសម្តែងការគួរសមនិងជម្រាបលា

នារសៀលថ្ងៃទី ១១ មេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមលោក Yamada Takio ក្នុងឱកាសលោកបញ្ចប់បេសកកម្មការទូតនៅវៀតណាម។

Top