• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចេញសេចក្តីថ្លែងការណ៍ប្រធានស្តីពីការឆ្លើយតបជាទូទៅរបស់អាស៊ានចំពោះជំងឺរាតត្បាតរលាកផ្លូវដង្ហើម Covid-19

នៅចំពោះមុខការវិវត្តន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវដែលបណ្តាលមកពីវីរុសកូរ៉ូណាថ្មី (COVID-19) នោះ បន្ទាប់ពីបានពិភាក្សាជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ស្តីពីការឆ្លើយតបរួមគ្នារបស់អាស៊ាន ចំពោះការផ្ទុះឡើងនៃជំងឺរាតត្បាត។
 

វៀតណាមចេញសេចក្តីថ្លែងការណ៍ប្រធានស្តីពីការឆ្លើយតបជាទូទៅរបស់អាស៊ានចំពោះជំងឺរាតត្បាតរលាកផ្លូវដង្ហើម Covid-19 (រូបថតៈ VOV)



សេចក្តីថ្លែងការណ៍នេះបង្ហាញពីការព្រួយបារម្ភរបស់មេដឹកនាំអាស៊ាន អំពីការវិវត្តដ៏ស្មុគស្មាញនៃជំងឺរាត ត្បាតនេះ ព្រមទាំងសង្កត់ធ្ងន់លើកម្លាំងពលំនៃសាមគ្គីភាពអាស៊ានក្នុងការរួមដៃគ្នាការពារនិងរាំងស្កាត់ការរីក រាលដាលនៃជំងឺ ដើម្បីធានាជីវភាពរស់នៅប្រកបដោយភាពសុខ សានត្រានជូនប្រជាជន។

សេចក្តីថ្លែងការណ៍នេះក៏បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងដែលកំពុងដំណើរការនៅក្នុងបណ្តាញសហប្រតិបត្តិការសុខភាពអាស៊ាន និងជាមួយដៃគូដូចជា ចិន ជប៉ុន និងកូរ៉េខាងត្បូង  ព្រមទាំងសង្កត់ធ្ងន់ថា អាស៊ាននឹងពង្រឹងការសម្របសម្រួលទាំងនៅថ្នាក់ជាតិនិងថ្នាក់តំបន់ ក្នុងការបង្ការនិងគ្រប់គ្រងជំងឺ។ សេច ក្តីថ្លែងការណ៍នេះក៏បានបញ្ជាក់ពីសាមគ្គីភាពនិងការគាំទ្រយ៉ាងមុតមាំរបស់អាស៊ាន ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ចិននិងសហគមន៍អន្តរជាតិក្នុងការទប់ទល់ជាមួយនឹងការរីករាលដាលនៃជំងឺរាតត្បាតនេះ​។

សេចក្តីថ្លែងការណ៍ក៏បានសង្កត់ធ្ងន់ថា បណ្តាប្រទេសអាស៊ានបន្តរក្សាគោលនយោបាយបើកចំហរ ដោយព្រមព្រៀងរឹតបន្តឹងកិច្ចសហប្រតិបត្តិការក្នុងការពិនិត្យសុខភាពនៅតាមព្រំដែននៃប្រទេសជាសមាជិក។ ម្យ៉ាងវិញទៀត ស្នើឱ្យមានបេសកកម្មការទូតរបស់បណ្តាប្រទេសសមាជិកអាស៊ាននៅក្នុងប្រទេសទីបីដើម្បីជួយផ្នែកកុង​ស៊ុល​ដល់ពលរដ្ឋអាស៊ានក្នុងករណីចាំបាច់ ក៏ដូចជាកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីការពារកុំអោយកើតមានឡើងព័ត៌មានមិនពិតអំពីជំងឺនេះ។

ក្នុងនាមជាប្រធានក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) វៀតណាមបានស្នើឱ្យមានកិច្ចប្រជុំពិសេសមួយនៃ ACC និងសម្របសម្រួលជាមួយចិនដើម្បីរៀបចំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - ចិន នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ - ឡានឆាង លើកទី ៥ នៅទីក្រុងវៀងចន្ទន៍ (ប្រទេស ឡាវ) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់ជាមួយ Covid-19៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top