• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចេញផ្សាយផែនការអនុវត្តច្បាប់ស្តីពីការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh ទើបបានចុះហត្ថលេខា និងចេញផ្សាយផែនការអនុវត្តច្បាប់ស្ដីពីការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (ថ្ងៃទី៤ ខែកញ្ញា)។
ក្រុមវិស្វករលេខ ២ ចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស្ថានបេសកកម្ម UNISFA តំបន់ Abyei ក្នុងខែសីហា ឆ្នាំ ២០២៣។ រូបថត៖ VNA

ផែនការនេះមានគោលបំណងកំណត់យ៉ាងជាក់ស្តែងនូវខ្លឹមសារការងារ វឌ្ឍនភាពបំពេញការងារ និងទំនួលខុសត្រូវរបស់ភ្នាក់ងារ និងអង្គការពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ ធានាបានទាន់ពេលវេលា ការធ្វើសមកាលកម្ម ឯកភាព និងប្រសិទ្ធភាព។

ដើម្បីកំណត់ផែនការលម្អិត និងណែនាំការអនុវត្តច្បាប់ ក្រសួងការពារប្រទេសនឹងធ្វើជាអធិបតីក្នុងការរៀបចំសេចក្តីព្រាងអនុក្រឹត្យរបស់រដ្ឋាភិបាលចំនួន ២៖ អនុក្រឹត្យដែលរៀបរាប់លម្អិតអំពីមាត្រាមួយចំនួននៃច្បាប់ស្តីពីការចូលរួមនៅក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; អនុក្រិត្យកំណត់របប និងគោលនយោបាយមួយចំនួនសម្រាប់បុគ្គល និងធានាការងារសម្រាប់អង្គការវៀតណាម ដែលចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងសារាចរណែនាំស្តីពីការរៀបចំ បុគ្គលិក ស្តង់ដារ ឯកសណ្ឋាន និងកម្មវិធីបណ្តុះបណ្តាលសម្រាប់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ក្រោមការគ្រប់គ្រងរបស់ក្រសួងការពារប្រទេស។

ក្រសួងនគរបាល អញ្ជើញជាអធិបតីក្នុងការរៀបចំសារាចរណែនាំស្តីពីការរៀបចំបុគ្គលិក ស្តង់ដារ ឯកសណ្ឋាន និងកម្មវិធីបណ្តុះបណ្តាលសម្រាប់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ក្រោមការគ្រប់គ្រងរបស់ក្រសួងនគរបាល។

ក្រសួង មន្ទីរ សាខា និងគណៈកម្មាធិការប្រជាជនខេត្ត ផ្សព្វផ្សាយបទប្បញ្ញត្តិក្នុងវិសាលភាពគ្រប់គ្រង...៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីឆ្នាំ២០២៦ កំណត់ទស្សនវិស័យនៃទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីឆ្នាំ២០២៦ កំណត់ទស្សនវិស័យនៃទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ឆ្នាំ ២០២៦ បានបើកជាផ្លូវការនាព្រឹកថ្ងៃទី១៧ ខែមិថុនា នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលគូសសញ្ញាខួបលើកទី ៣៥ (១៩៩១-២០២៦) នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហព័ន្ធរុស្ស៊ី។

Top