• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមពិធីបុណ្យសាមគ្គីភាព Manifiesta នៅបែលហ្ស៊ិក


ទិដ្ឋភាពនៅពិធីបុណ្យ Manifiesta (រូបថត៖ TTXVN)

ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែកញ្ញា ពិធីបុណ្យសាមគ្គីភាព (Manifiesta) ត្រូវបានគណៈបក្សការងារបែលហ្ស៊ិក (PTB) រៀបចំឡើងនៅឆ្នេរសមុទ្រ Bredene ភាគខាងជើងបែលហ្ស៊ិក ដោយមានការចូលរួមរបស់តំណាងនៃគណៈបក្សកុម្មុយនិស្តនិងគណៈបក្សឆ្វេងនិយមជាច្រើននៅទូទាំងពិភពលោក។ គណៈ ប្រតិភូវៀតណាមដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតណាមនិងជាប្រធានក្រុមបេសកកម្មវៀតណាមអមសហភាពអឺរ៉ុប (EU) លោក Vu Anh Quang បានទៅទស្សនា ពិធីបុណ្យនេះ។

លោកឯកអគ្គរដ្ឋទូតបានទៅទស្សនាស្ដង់ទំនិញរបស់គណៈបក្សការងារបែលហ្ស៊ិក បក្សកុម្មុយនិស្តគុយបា គណៈបក្សកុម្មុយនិស្តបារាំង អាល្លឺម៉ង់និង ព័រទុយហ្គាល់ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក ក៏ដូចជាស្វែងយល់អំពី គំនិតនៃការអភិវឌ្ឍនិងសមិទ្ធផលនានារបស់បណ្ដាគណៈបក្សមិត្ត។ ឯកអគ្គរដ្ឋទូតលោក Vu Anh Quang បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃពិធីបុណ្យ Manifiesta ក្នុងការតភ្ជាប់ចំណងសាមគ្គីភាពរវាងកម្លាំងកុម្មុយនិស្ត វណ្ណៈកម្មករនិងពលករអន្តរជាតិ ព្រមទាំងសម្ដែងនូវគោលបំណងចង់បើកស្ដង់ទំនិញរបស់វៀត ណាមនៅពិធីបុណ្យឆ្នាំក្រោយ សំដៅផ្សព្វផ្សាយអំពីវប្បធម៌ ទេសចរណ៍ និងចំណីអាហារវៀតណាមទៅកាន់ប្រជាជនបែលហ្ស៊ិកនិងមិត្តភក្តិអន្តរជាតិផងដែរ។

គួរបញ្ជាក់ថា ពិធីបុណ្យ Manifiesta ក៏មានកម្មវិធីដ៏សម្បូរបែបជាច្រើនផ្សេងទៀតដោយមានការប្រគំតន្ត្រី មហោស្រពចំណីអហារ ហើយជាពិសេសគឺកិច្ចពិភាក្សាចំនួន២០០ទាក់ទិនដល់បញ្ហាជាច្រើនដូចជាសិទ្ធិនារី ការ​ពារ​បរិស្ថាន ឬបង្ការប្រឆាំងនឹងការប្រកាន់ជាតិសាសន៍ ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាស យានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ សប្តាហ៍កំពូលនៃមហា សន្និបាតអង្គការសហប្រជាជាតិ រួមផ្សំសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប្រេស៊ីល។

Top