• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងការចរចារលើឯកសារស្តីពីជីវចម្រុះនៅក្រៅតំបន់យុត្តាធិការនៅ អ.ស.ប

នាថ្ងៃទី ២៧ ខែសីហា សម័យប្រជុំចរចាលើកទី ៥ នៃសន្និសីទអន្តររដ្ឋាភិបាលស្តីពីការកសាងឯកសារកតិយុត្តិអន្តរជាតិក្នុងក្របខ័ណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) អំពីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយចីរភាពនូវជីវៈចម្រុះ នៅក្នុងដែនទឹកនៅខាងក្រៅតំបន់យុត្តាធិការជាតិ (BBNJ) បានបញ្ចប់បន្ទាប់ពីពីរសប្តាហ៍ធ្វើការ។
  គណៈប្រតិភូវៀតណាមបានចូលរួមក្នុងសម័យប្រជុំចរចាលើកទី៥ នៃសន្និសីទអន្តររដ្ឋាភិបាលស្តីពីការបង្កើតឯកសារគតិយុត្តិអន្តរជាតិក្នុងក្របខ័ណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះប្រកបដោយនិរន្តរភាព (រូបថត៖ baoquocte.vn)  

ក្រុមចរចាអន្តរផ្នែករបស់វៀតណាមដឹកនាំដោយឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចូលរួមក្នុងសម័យប្រជុំចរចារ ដោយបានផ្ដល់យោបល់និងការរួមចំណែកយ៉ាងសំខាន់ចំពោះសេចក្តីព្រាងឯកសារនេះ រួមចំណែកជាវិជ្ជមានក្នុងការចូលរួមក្នុងដំណើរការចរចាស្តីពី បញ្ហាដែលទាក់ទងដោយផ្ទាល់ទៅនឹងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់វៀតណាម ហើយទន្ទឹមនឹងនោះ រួមចំណែកក្នុងការនិយាយដើម្បីផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ និងជំរុញខ្លឹមសារនៃសេចក្តីព្រាងឯកសារនេះ ស្របតាមបទប្បញ្ញត្យិនៃច្បាប់សមុទ្រអន្តរជាតិ។

ឯកសារនេះនឹងជាមូលដ្ឋានគតិយុត្តិដើម្បីលើកកម្ពស់ការអភិរក្ស និងការធ្វើអាជីវកម្មធនធានហ្សែនសមុទ្រនៅខាងក្រៅតំបន់យុត្តាធិការជាតិ ខណៈពេលដែលធានានូវការចែករំលែកដោយសមធម៌នៃអត្ថប្រយោជន៍ពីការធ្វើអាជីវកម្ម និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃធនធានហ្សែនសមុទ្រដ៏សម្បូរបែប ក្នុងដែនទឹកនៅខាងក្រៅវិសាលភាពយុត្តាធិការជាតិ។

ការចរចាវគ្គទី ៥ សម្រេចបានការវិវឌ្ឍយ៉ាងធំធេងលើក្រុមនៃបញ្ហាទាំងអស់ដែលបានលើកមកពិភាក្សា រួមទាំងធនធានហ្សែនសមុទ្រ និងការចែករំលែកអត្ថប្រយោជន៍ពីធនធានហ្សែនសមុទ្រ វិធានការឧបករណ៍គ្រប់គ្រងក្នុងតំបន់សំដៅអភិរក្សធនធាន ហ្សែនសមុទ្រ ការអភិរក្ស និងការប្រើប្រាស់ធនធានហ្សែនសមុទ្រប្រកបដោយនិរន្តរភាព; ការវាយតម្លៃផលប៉ះពាល់បរិស្ថាន មុនពេលចាប់ផ្តើមប្រតិបត្តិការនៅក្រៅតំបន់យុត្តាធិការជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហានូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីខ្លឹមសារដូចជា៖ ការកសាងយុទ្ធសាស្ត្រជាតិស្តីពីរ៉ែដីកម្រ; សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីយន្តការដោះស្រាយការលំបាក និងបញ្ហារាំងស្ទះចំពោះបណ្តាគម្រោង BT អន្តរកាល (គម្រោងវិនិយោគសាងសង់តាមទម្រង់នៃកិច្ចសន្យាសាងសង់-ផ្ទេរប្រគល់) និងខ្លឹមសារមួយចំនួនទៀត។

Top