• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមចំណែកក្នុងការសម្រេចចិត្តដ៏សំខាន់ៗរបស់ UNESCO

នៅពាក់កណ្ដាលនៃខែមេសា ឆ្នាំ ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង កិច្ចប្រជុំពេញអង្គនៃក្រុមប្រឹក្សាប្រតិបត្តិលើកទី ២១៤ នៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានប្រព្រឹត្តទៅដោយមានការចូលរួមពីប្រទេសសមាជិកចំនួន ៥៨។ នេះគឺជាកិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សាប្រតិបត្តិអាណត្តិ ២០២១-២០២៥ (ដែលវៀតណាមជាសមាជិក) សំដៅដាក់ពង្រាយអនុវត្តន៍សេចក្តីសម្រេចសំខាន់ៗ ដែលជួយតម្រង់ទិសសម្រាប់ UNESCO នាពេលខាងមុខ។

កិច្ចប្រជុំពេញអង្គមានអត្ថន័យយ៉ាងសំខាន់ក្នុងបរិបទដែលផលប៉ះពាល់នៃបញ្ហាសកលនានា រួមទាំងជំងឺរាតត្បាតកូវីដ-១៩ និងអំពើហឹង្សា ជម្លោះប្រដាប់អាវុធ មិនត្រឹមតែប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច បណ្ដាលឲ្យវិសមភាពកើនឡើង ហើយលុបបំបាត់សមិទ្ធិផលអភិវឌ្ឍរបស់មនុស្សជាតិប៉ុណ្ណោះទេ ថែមទាំងគំរាមកំហែងដោយផ្ទាល់ដល់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍរបស់ពិភពលោកទៀតផង។

នៅកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu បានសង្កត់ធ្ងន់ថា ការរួមវិភាគទានរបស់វៀតណាមបានបង្ហាញពីការគោរពកិច្ចសហប្រតិបត្តិការពហុភាគីនិយាយរួម និងតួនាទីរបស់ UNESCO និយាយដោយឡែក; ហើយសន្យាថា វៀតណាមនឹងរួមវិភាគទានយ៉ាងសកម្ម និងម្ចាស់ការបន្ថែមទៀតសម្រាប់ UNESCO ក្នុងនាមជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិអាណត្តិ ២០២២ - ២០២៥។

  រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son។  
  អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu ថ្លែងនៅកិច្ចប្រជុំពេញអង្គនៃក្រុមប្រឹក្សាប្រតិបត្តិលើកទី ២១៤ នៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។ (រូបថត៖ VNA)  

គួរឲ្យកត់សម្គាល់ថា សំណើរទាំងឡាយបស់វៀតណាមស្តីពីការជំរុញវប្បធម៌សន្តិភាព ពង្រីកបេសកកម្ម “កសាងសន្តិភាពក្នុងចិត្តមនុស្ស” របស់ UNESCO វិធីអភិក្រមមនុស្សសាស្ត្រ អន្តរផ្នែក ពហុភាគី ជំរុញកិច្ចសហប្រតិបត្តិការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនានាក្នុងការអភិវឌ្ឍប្រកបដោយ​ចីរភាពបរិយាប័ន្ន និងខ្លួនទីពឹងខ្លួន … ទទួលបានការវាយតម្លៃខ្ពស់។

ជាពិសេស ក្នុងឋានៈជាប្រធានកាណាល់អប់រំអាស៊ានឆ្នាំ ២០២២ ប្រធានគណៈកម្មាធិការវប្បធម៌-ព័ត៌មានអាស៊ានឆ្នាំ ២០២២ និងជាសមាជិកស្នូលនៃអង្គការ UNESCO ក្នុងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ វៀតណាមបានលើកសំណើជាក់លាក់ជាច្រើន រួមចំណែកក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗក្នុងឆ្នាំនេះ ដូចជាកិច្ចប្រជុំកំពូលនៃការផ្លាស់ប្តូរការអប់រំ (ទីក្រុងញូវយ៉ក ខែកញ្ញា ឆ្នាំ ២០២២)  ឆ្នាំអន្តរជាតិនៃវិទ្យាសាស្ត្រមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងសកម្មភាពប្រារព្ធខួបលើកទី ៥០ នៃអនុសញ្ញាបេតិកភណ្ឌពិភពលោក។

ក្នុងនាមជាបេក្ខភាពនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥ វៀតណាមក៏បានអះអាងនូវស្មារតីនៃកិច្ចសហប្រតិបត្តិការ និងការសន្យារួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់ពិភពលោកដើម្បីជំរុញនិងការពារសិទ្ធិមនុស្សផងដែរ។

រាល់ការរួមវិភាគទានក្នុងកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាប្រតិបត្តិអាណត្តិ ២០២១-២០២៥ បានបង្ហាញពីភាពម្ចាស់ការ ទំនួលខុសត្រូវរបស់វៀតណាមក្នុងនាមសមាជិកក្រុមប្រឹក្សា ដូចដែលបានបញ្ជាក់ដោយរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បន្ទាប់ពីវៀតណាមជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិរបស់ UNESCO សម្រាប់អាណត្តិ ២០២១-២០២៥៖

“វៀតណាមនឹងបន្តពង្រីកស្មារតីទទួលខុសត្រូវ ម្ចាស់ការ សកម្មរួមវិភាគទានក្នុងសកម្មភាពរបស់អង្គការ UNESCO ជាពិសេសក្នុងបញ្ហាសំខាន់ៗដែលជាកង្វល់របស់ UNESCO និងប្រទេសជាសមាជិក; រួមវិភាគទានទៅក្នុងកម្មវិធីសំខាន់ៗរបស់ UNESCO នាពេលបច្ចុប្បន្ន ដូចជា៖ ស្តង់ដារសីលធម៌នៃ បញ្ញាសិប្បនិមិត្ត ការអប់រំដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ការអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ ជាដើម”។

ក្នុងពេលជាមួយគ្នានោះ ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - UNESCO បានរួមចំណែកគួរឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងកសាងរូបភាពប្រទេសវៀតណាមពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ មានភាពស្វាហាប់ និងរីកចម្រើនដោយឥតឈប់ឈរ។ ចំពោះវៀតណាម ដែលបានតំណាងឲ្យតម្លៃនានារបស់ UNESCO ដែលជាសាមគ្គីភាព ការអត់ឱន ភាពចម្រុះ និងភាពសុខដុមរមនា។ ទាំងនេះត្រូវបានគេចាត់ទុកជាតម្លៃគ្រឹះដែលបង្កើតឡើងអត្តសញ្ញាណវៀតណាម។ តាមរយៈទំនាក់ទំនងជាមួយ UNESCO វៀតណាមបន្តទទួលបានការជួយឧបត្ថម្ភដ៏សំខាន់ មានលក្ខណៈយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានឲ្យដឹងថា៖

“វៀតណាមប្ដេជ្ញាបំពេញទំនួលខុសត្រូវក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាប្រតិបត្តិ ដើម្បីជំរុញ ពង្រីកតួនាទីរបស់ UNESCO ដើម្បីភាពជឿនលឿនរួមរបស់មនុស្សជាតិ។ ទន្ទឹមនឹងនោះ នេះក៏ជាឱកាសដ៏ល្អដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង UNESCO ទាញយកប្រយោជន៍ពីគំនិតផ្តួចផ្តើម និងធនធានរបស់ UNESCO បើក “លំហរអភិវឌ្ឍន៍ថ្មី” សម្រាប់វៀតណាម រួមចំណែកលើកកំពស់ជីវភាពរស់នៅខាងស្មារតីរបស់សង្គម ហើយបង្កើតមូលដ្ឋានអំណោយផលសម្រាប់ប្រទេសជាតិដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពដែលបានដាក់ចេញ”។

វៀតណាមកំពុងជំរុញខ្លាំងនូវការអនុវត្តគោលមាគ៌ានៃមហាសន្និបាតបក្សលើកទី១៣ ស្តីពីការធ្វើសមាហរណកម្មអន្តរជាតិដោយម្ចាស់ការ និងលើកកម្រិតកិច្ចការបរទេសពហុភាគី។ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ UNESCO ជាទីភ្នាក់ងារដែលដើរតួនាទីដ៏ធំធេងក្នុងការតាក់តែងគោលនយោបាយរបស់អង្គការនេះ វៀតណាមកំពុងមានការរួមវិភាគទានជាក់ស្តែងក្នុងការដោះស្រាយបញ្ហារួម ហើយរួមចំណែកពង្រឹងទំនាក់ទំនង “គ្រប់ជ្រុងជ្រោយ ជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាព” រវាងវៀតណាមនិង UNESCO៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមខិតខំឱ្យមានបច្ចេកវិទ្យាជីវៈសាស្ត្រឈានមុខគេនៅអាស៊ី

វៀតណាមខិតខំឱ្យមានបច្ចេកវិទ្យាជីវៈសាស្ត្រឈានមុខគេនៅអាស៊ី

តាងនាមឱ្យការិយាល័យនយោបាយ អគ្គលេខាបក្សលោក Nguyen Phu Trong បានចុះហត្ថលេខា និងប្រកាសឱ្យប្រើសេចក្តីសម្រេចចិត្តលេខ ៣៦ ចុះថ្ងៃទី ៣០ ខែមករា ស្តីពីការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាជីវសាស្ត្រ ដើម្បីបម្រើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសក្នុងស្ថានភាពថ្មី។

Top