• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមកិច្ចសន្ទនា អាស៊ាន - EU ស្ដីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព


 វៀតណាមចូលរួមកិច្ចសន្ទនា អាស៊ាន - EU ស្ដីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

ដោយប្រធានបទ "ឆ្ពោះ​ទៅសម្រេច គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព​" កិច្ចសន្ទនាសម្ព័ន្ធ​សមាគមន៍​បណ្ដា​ប្រជាជាតិ​អាស៊ីអាគ្នេ(អាស៊ាន) សហភាពអឺរ៉ុប (​EU) ស្តីពីការអភិវឌ្ឍដោយចីរភាព បាន​ប្រព្រឹត្តិ​ទៅនា​ថ្ងៃទី១៧ ​ខែវិច្ឆិកា ឆ្នាំ​​២០១៧ នៅទីក្រុង បាងកកប្រទេសថៃ។ នេះគឺជាកិច្ចសន្ទនាអាស៊ាន - EU ស្តីពីការ​អភិវឌ្ឍន៍​ប្រកបដោយនិរន្តរភាព​ ​ដែលបាន​រៀបចំឡើង​ជាលើក​ដំ​បូង​ដោយផ្អែក លើ​មូលដ្ឋាន​អនុវត្តលទ្ធផល​នៃសន្និសីទ​ថ្នាក់រដ្ឋមន្ត្រី ​អាស៊ាន - EU លើកទី ២១ នៅទីក្រុង បាងក​ក ខែតុ​លា ឆ្នាំ២០១៦ សំដៅ​កសាង​គ្រឹះស្ថាន​មួយដើម្បីជំរុញ​កិច្ចសហប្រតិបត្តិការ ហើយអនុ​វត្តប្រកប​ដោយប្រសិទ្ធភាព​នូវ របៀប​វារៈរបស់​អង្គការ​សហប្រជាជាតិ​ស្ដីពីការអភិវឌ្ឍន៍​ប្រកបដោយនិ​រន្តរភាព និងកិច្ច​ព្រមព្រៀង​ប៉ារីសស្ដីពី​ការទប់​ទល់​នឹង​បម្រែ​បម្រួល​អាកាសធាតុ​។

នៅក្នុងកិច្ចសន្ទនានេះ ​អនុរដ្ឋមន្ត្រីការបរទេសវៀត​ណាម ​លោក Nguyen Quoc Dung បាន​លើក​ឡើង​អំពី​វិស័យ​សក្ដានុភាព​មួយចំនួន​ ដែ​លអាស៊ាន ​- EU អាចបន្តជំរុញ​ រួមមាន​៖ ឆ្លៀតយក​នូវឱកាស​ដែល​មាន​ស្រាប់​រវាង​អាស៊ាន ​- EU  អាស៊ាន - E​U គប្បីបង្កើនការតភ្ជា​ប់សេ​ដ្ឋកិច្ច ពាណិជ្ជកម្ម និ​ងវិនិយោគ​ទ្វេភាគី ​តំបន់ និងអន្តរ​តំបន់​ជាដើម៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top