• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមកិច្ចប្រជុំជាន់ខ្ពស់តាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ


អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung ចូលរួមកិច្ចប្រជុំ។ (រូបថត៖ TTXVN)
 

នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung បានចូលរួមកិច្ចប្រជុំជាន់ខ្ពស់តាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិ (អ.ស.ប) ក្រោមប្រធានបទ៖ “ការស្ថាបនានិង ថែរក្សាសន្តិភាព៖ កត្តាបច្ចុប្បន្នដែលនាំទៅដល់ជម្លោះនិងអសន្តិសុខ”។ ថ្លែង នៅកិច្ចប្រជុំនេះ លោកអនុរដ្ឋមន្រ្តី Le Hoai Trung បានចាត់ទុកថា ចាំបាច់ ត្រូវកសាងទំនាក់ទំនងមិត្តភាពរវាងបណ្ដាប្រទេសហើយប្រកាន់ខ្ជាប់នូវការគោរពធម្មនុញ្ញអ.ស.បនិងច្បាប់អន្តរជាតិ។ តាមនោះ ពង្រីកពហុភាគីនិយម ជាមួយនឹងមជ្ឈភាពរបស់អ.ស.បក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ទន្ទឹម នឹងនោះ ក្រុមប្រឹក្សាសន្តិសុខត្រូវការផ្ដោតសំខាន់ទៅលើការដោះស្រាយ ដើមហេតុនៃជម្លោះនិងអសន្តិសុខ រួមទាំងការចូលរួមក្នុងដំណាក់កាលទាំង អស់នៃជម្លោះចាប់ពីការបង្ការរាំងស្កាត់ ព្រមានជាមុន រហូតដល់ការលើក ដំណោះស្រាយ ស្ដារឡើងវិញ និងអភិវឌ្ឍប្រកបដោយចីរភាពក្រោយពី ជម្លោះ។ ក្នុងឱកាសនេះដែរ លោកអនុរដ្ឋមន្រ្តី Le Hoai Trung បានបញ្ជាក់ ថា វៀតណាមបានហើយកំពុងជាដៃគូគួរឲ្យជឿទុកចិត្តដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងត្រៀមខ្លួនជាស្រេចរួមចំណែក ប្រកបដោយទំនួលខុសត្រូវក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិសំដៅឆ្លើយតបនឹងបញ្ហាប្រឈមសហសម័យផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវនៃសហគមន៍អន្តរជាតិ

វៀតណាមជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវនៃសហគមន៍អន្តរជាតិ

នាព្រឹកថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Luong Cuong បានទទួលជួបលោកស្រី Amina Mohammed អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតងនិងគោលដៅសកលឆ្នាំ២០៣០ (P4G) លើកទី៤ នៅទីក្រុងហាណូយ។

Top