• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រជួរមុននិងយូរអង្វែង

នាថ្ងៃទី ២២ មីនា អគ្គលេខាបក្ស ប្រធានរដ្ឋ  លោក Nguyen Phu Trong បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានគណបក្សប្រជាធិបតេយ្យសេរី នាយករដ្ឋមន្ត្រីជប៉ុនលោក Suga Yoshihide។

អគ្គលេខាបក្ស ប្រធានរដ្ឋ  លោក Nguyen Phu Trong អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានគណបក្សប្រជាធិបតេយ្យសេរី នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide


ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងវៀតណាម - ជប៉ុន ក៏ដូចជាទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាមនិងគណបក្សប្រជាធិបតេយ្យសេរីជប៉ុន កំពុងបន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ព្រមទាំងអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកជប៉ុនជាដៃគូ យុទ្ធសាស្ត្រសំខាន់ជួរមុខនិងយូរអង្វែង។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានស្នើឱ្យភាគីទាំងពីរបង្កើនការជួបប្រាស្រ័យគ្រប់លំដាប់ថ្នាក់ និងស្នើឲ្យជប៉ុនបន្តរួមដំណើរជួយឧបត្ថម្ភ វៀតណាម អនុវត្តន៍ប្រកបដោយជោគជ័យ រាល់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមផងដែរ។

តាងនាមគណបក្សប្រជាធិបតេយ្យសេរីនិងរដ្ឋាភិបាលជប៉ុន លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងជប៉ុន ហើយប្តេជ្ញារួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍនៃទំនាក់ទំនងទ្វេ ភាគីនេះ។ លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានមានប្រសាសន៍ថា ក្នុងបរិបទឆ្លងរាលដាលជំងឺរាតត្បាតកូវីដ-១៩ នេះ ជប៉ុននឹងបន្តសហប្រតិបត្តិការជាមួយវៀតណាមក្នុងការបង្ការ ទប់ស្កាត់ជំងឺ រួមទាំងចង់សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីនាំទំនាក់ទំនងទ្វេភាគីឱ្យមានការអភិវឌ្ឍកាន់តែទូលំទូលាយប្រកបដោយប្រសិទ្ធភាព។ នៅក្នុងការសន្ទនានេះ ថ្នាក់ដឹកនាំទាំងពីររូបក៏បានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top