• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសភានិយាយភាសាបារាំង

នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការនៃបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ(UN) នៅទីក្រុងញូវយ៉ក (អាមេរិក) ឯកអគ្គរដ្ឋទូតនិងជាប្រធានបេសកកម្មវៀតណាម លោក Dang Hoang Giang បានជួបពិភាក្សាការងារជាមួយលោក Francis Drouin ប្រធានសភានិយាយភាសាបារាំង (APF) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការមួយចំនួន។
ឯកអគ្គរដ្ឋទូត Dang Hoang Giang និងលោក Francis Drouin ប្រធានសភានិយាយភាសាបារាំង (APF)។ រូបថត៖ VOV នៅអាមេរិក

ឯកអគ្គរដ្ឋទូត Dang Hoang Giang បានវាយតំលៃខ្ពស់ចំពោះសកម្មភាពសហប្រតិបត្តិការរវាង APF និងរដ្ឋសភាវៀតណាមនាពេលកន្លងទៅ ដោយសង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការពហុភាគីលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង APF។ លោកឯកអគ្គរដ្ឋទូតក៏បានលើកឡើងដែរថា កិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនារវាង APF និងអង្គការសហប្រជាជាតិ នឹងជួយឱ្យ APF មានឱកាសចូលរួមកាន់តែច្រើនក្នុងការងាររបស់អង្គការសហប្រជាជាតិ រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាក្នុងពិភពលោក ឆ្ពោះទៅរកសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមនិងអូស្ត្រាលីរួមគ្នាបង្កើតកម្លាំងជំរុញកំណើនថ្មី

វៀតណាមនិងអូស្ត្រាលីរួមគ្នាបង្កើតកម្លាំងជំរុញកំណើនថ្មី

វៀតណាមចាត់ទុកអូស្ត្រាលីជាដៃគូសំខាន់មួយរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងនៅចំពោះមុខឱកាសថ្មីៗ ជាច្រើន ហើយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយត្រូវការលើកកម្ពស់បន្ថែមទៀត ដើម្បីឱ្យកាន់តែមានខ្លឹមសារ និងមានប្រសិទ្ធភាព។

Top