• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគ្រោងនឹងចេញលិខិតឆ្លងដែនវ៉ាក់សាំងចាប់ពីថ្ងៃទី ១៥ ខែមេសា

នោះគឺជាព័ត៌មានដែលបានលើកឡើងនៅក្នុងសន្និសីទអនឡាញមួយ នៅថ្ងៃទី ៤ ខែមេសា ដោយក្រសួងសុខាភិបាលរៀបចំឡើង ស្តីពីគោលការណ៍ណែនាំសម្រាប់ការចេញ “លិខិតឆ្លងដែនសុខភាពអេឡិចត្រូនិក” និងការធ្វើផ្ទៀងផ្ទាត់ព័ត៌មានស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
  ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ ក្រសួងសុខាភិបាល)  

ក្រសួងសុខាភិបាលគ្រោងនឹងចេញលិខិតឆ្លងដែនវ៉ាក់សាំង ចាប់ពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២២ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋពេលចេញទៅក្រៅប្រទេស។ នោះគឺជាព័ត៌មានដែលបានលើកឡើងនៅក្នុងសន្និសីទអនឡាញមួយ នៅថ្ងៃទី ៤ ខែមេសា ដោយក្រសួងសុខាភិបាលរៀបចំឡើង ស្តីពីគោលការណ៍ណែនាំសម្រាប់ការចេញ “លិខិតឆ្លងដែនវ៉ាក់សាំង” និងការធ្វើផ្ទៀងផ្ទាត់ព័ត៌មានស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

គិតត្រឹមថ្ងៃទី ១ ខែមេសា វៀតណាមបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ បានជាង ២០០លានដូស។ អត្រាគ្របដណ្តប់វ៉ាក់សាំងដូសទី ១ លើមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង គឺជិត ១០០%, ការចាក់ដូសទី ២ គឺ ៩៩% ហើយអត្រាអ្នកដែលបានចាក់ដូសទី ៣ គឺប្រហែល ៥០%។ សម្រាប់មនុស្សដែលមានអាយុពី ១២ ទៅ ១៧ ឆ្នាំ អត្រានៃការចាក់វ៉ាក់សាំងដូសទី១ គឺ ៩៩% ហើយការចាក់ដូសទី ២ គឺ ៩៤% ។ ក្រសួងសុខាភិបាលនិងមូលដ្ឋាននានា ក៏កំពុងត្រៀមរៀបចំការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារអាយុពី ៥ ឆ្នាំ ដល់ក្រោម ១២ឆ្នាំ។

យ៉ាងណាមិញ នៅពេលនេះ ទីតាំងចាក់ថ្នាំបង្ការកូវីដ ១៩ នៅទូទាំងប្រទេសកំពុងរៀបចំលក្ខខណ្ឌចាំបាច់ ដោយដាក់ពង្រាយហត្ថលេខាឌីជីថលនៃវិញ្ញាបនបត្រចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី ៨ ខែមេសា ដើម្បីឱ្យក្រសួងសុខាភិបាលចេញ “លិខិតឆ្លងដែនវ៉ាក់សាំង” ជូនប្រជាពលរដ្ឋ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

Khai mạc Lễ hội Kỷ niệm 30 năm hàng Việt Nam chất lượng – Tự hào và tiếp nối

Khai mạc Lễ hội Kỷ niệm 30 năm hàng Việt Nam chất lượng – “Tự hào và tiếp nối”

Tối 8/10, tại Công viên Lê Văn Tám, Thành phố Hồ Chí Minh, Hiệp hội Doanh nghiệp hàng Việt Nam chất lượng cao tổ chức lễ khai mạc Lễ hội Kỷ niệm 30 năm hàng Việt Nam chất lượng – “Tự hào và tiếp nối”, với chuỗi hoạt động được xây dựng theo ba trục xuyên suốt: ký ức – con người – doanh nghiệp thật.

Top