• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគោរពនិងអនុវត្តន៍យ៉ាងម៉ឹងម៉ាត់នូវយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់របស់ក្រុមប្រឹក្សា​សិទ្ធិមនុស្សនៃ​អង្គការសហប្រជាជាតិ


 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang

 វៀតណាមគោរពនិងអនុវត្តន៍យ៉ាងម៉ឹងម៉ាត់នូវ UPR ដែលជាយន្តការជោគជ័យមួយ​របស់ក្រុម​ប្រឹក្សាសិទ្ធិ​មនុស្ស ​ដោយឈរលើគោល ការណ៍សមភាព ស​ន្ទនា និងសហប្រតិបតិ្តការ​គ្នា។
 
នាថ្ងៃ​ទី២៤ ខែមករា ឆ្នាំ​២០១៩ នៅក្នុងសន្និសីទកាសែតជាប្រចាំសប្ដាហ៍ របស់ក្រសួងការបរទេសវៀតណាម ឆ្លើយ​សំណួររបស់​អ្នកយកព័ត៌មាន​ស្ដីពីខ្លឹមសារ​នៃកិច្ចសន្ទនា​អំពីរបាយការណ៍​ចាតិរបស់​វៀតណាមតាម​យន្តការត្រួត​ពិនិត្យជា​សកលតាមកាលកំណត់ (UPR) វ​ដ្ដទី៣ របស់ក្រុមប្រឹក្សា​សិទ្ធិមនុស្សនៃ​អង្គការ​សហប្រជាជាតិ​នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀ​តណាម លោកស្រី Le Thi Thu Hang បានអោយដឹងថា ​នាថ្ងៃទី​២២ ខែមករា ឆ្នាំ២០១​៩ នៅក្នុងក្របខ័ណ្ឌក្រុមការងារ​ស្ដីពីយន្តការ​ត្រួតពិនិត្យ​ជាសកល​តាម​កាល​កំណត់​ (UPR) វដ្ដទី៣របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គកា​រសហប្រជាជាតិ គណៈប្រ​តិភូវៀតណាម​ដឹកនាំដោយ​អនុរដ្ឋមន្រ្តីការ​បរទេសលោក Le Hoai Trung​ ដោយមានការចូលរួម​របស់ក្រសួង​និងផ្នែក​ទាក់​ទិន​ចំនួ​ន​១១ បានជួបសន្ទនាជាមួយប្រទេសជាស​មាជិកអង្គការសហប្រជាជា​តិចំនួន ១២២ អំពីស្ថានភាព​ជំរុញនិងការ​ពារសិទ្ធិមនុស្សនៅវៀ​តណា​ម។
 
វៀតណាម​គោរពនិងអនុវត្តន៍យ៉ាងម៉ឹ​ងម៉ាត់នូវ UPR ដែលជាយន្តការជោគជ័យមួយ​របស់ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​​ ដោយឈរលើគោលការណ៍សមភា​ព សន្ទនា និងសហប្រតិបតិ្តការ​គ្នា។ ប្រទេសថ្លែងមតិ​សឹងតែទាំង​អស់ បាន​កត់សម្គាល់សមិទ្ធផលនានា​ដែលវៀតណាមសម្រេចបាន ហើយ​លើកទឹកចិត្ត​វៀត​ណាម​បន្តកិច្ចខិត​ខំប្រឹង​ប្រែងការពារសិទ្ធិមនុស្ស ជា​ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ចសង្គ​មកិច្ច វប្បធម៌ ធា​នាសុខុមាល​ភាព​សង្គម​ កាត់​បន្ថយ​ភាពក្រីក្រ ធានាសិទ្ធិរប​ស់ក្រុមមនុស្សងាយរងគ្រោះដូចជានារី កុ​មារ​ ជនពិការ ជនជាតិភាគ​តិច៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមកែសម្រួលគោលដៅអំពីការទទួលភ្ញៀវទេសចរអន្តរជាតិពី៨លាននាក់ដល់ ១៣លាននាក់ក្នុងឆ្នាំ២០២៣

វៀតណាមកែសម្រួលគោលដៅអំពីការទទួលភ្ញៀវទេសចរអន្តរជាតិពី៨លាននាក់ដល់ ១៣លាននាក់ក្នុងឆ្នាំ២០២៣

គិតត្រឹមដំណាច់ខែកញ្ញា ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាម សម្រេចបាន ៨,៨ លាននាក់ (លើសពីគោលដៅដែលបានកំណត់សម្រាប់ឆ្នាំទាំងមូល គឺ ៨ លាននាក់) ហើយចំនួនភ្ញៀវទេសចរក្នុងស្រុកសម្រេចបានប្រមាណ ៩៣ លាន នាក់។

Top