• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគូសបញ្ជាក់ពីសារៈសំខាន់របស់អាស៊ានក្នុងការធានាសន្តិសុខតំបន់

នាថ្ងៃទី ២៤ ខែកុម្ភៈ វិទ្យាស្ថានស្រាវជ្រាវការពារជាតិ - សន្តិសុខម៉ាឡេស៊ី (MiDAS) បានរៀបចំកិច្ចសន្ទនា Perwira ២០២០ ដោយប្រធានបទ “សៀវ ភៅសរការពារជាតិ (DWP) លើកដំបូងរបស់ម៉ាឡេស៊ី៖ គំនិតផ្តួចផ្តើមនិងការអនុ វត្ត”។
 

លោក Tran Viet Thai ថ្លែងក្នុងពិធី


អគ្គមេបញ្ជាការយោធាម៉ាឡេស៊ី នាយឧត្តមសេនីយ៍ Haji Affendi Buang បានសង្កត់ធ្ងន់ថា នេះជាលើកទី ១ ហើយដែលប្រទេសម៉ាឡេស៊ី បានប្រកាស DWP ដោយបង្កើតទិសដៅយុទ្ធសាស្ត្រ សម្រាប់វិស័យការពារជាតិក្នុងរយៈពេល ១០ ឆ្នាំបន្តបន្ទាប់។ ឯកសារនេះ បានសង្កត់ធ្ងន់លើបាវចនានៃការចែករំលែកវិបុលភាពរួមក្នុងតំបន់និងប្រទេសជិតខាងស្របតាមគោលការណ៍នៃតំបន់សន្តិ ភាពនិងអព្យាក្រឹតភាព (ZOPFAN)។

ថ្លែងនៅក្នុងកិច្ចសន្ទនានេះ លោកបណ្ឌិត Tran Viet Thai អនុប្រធានវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រនៃក្រសួងការបរទេសបានចាត់ទុកថា វៀតណាមនិងម៉ាឡេស៊ីគួរតែពង្រឹងសកម្មភាពចែករំលែកព័ត៌មាន កិច្ចសហប្រតិបត្តិទ្វេភាគីក៏ដូចជាកិច្ចសហប្រតិបត្តិការពហុភាគី។ លោកបណ្ឌិត Tran Viet Thai ក៏បានសង្កត់ធ្ងន់ពីសារសំខាន់របស់អាស៊ានក្នុងការធានាសន្តិសុខនិយាយដោយឡែកនិងធានាសន្តិសុខស្ថិរភាពនិងការអភិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍ក៏ដូចជាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top