• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងអាស៊ាន

ប្រការនេះ ជាការបញ្ជាក់របស់អង្គការអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន នៅពេលដាក់ចេញការវាយតម្លៃវិជ្ជមាន អំពីទស្សនវិស័យសេដ្ឋកិច្ចរបស់វៀតណាម ក្នុងខែកុម្ភៈកន្លងមក។

គេហទំព័រ Investing.com បានដកស្រង់ទិន្នន័យរបស់ S&P Global ដោយបានឲ្យដឹងថា វិស័យផលិតកម្មរបស់វៀតណាមបានចាប់ផ្តើមពីដើមឆ្នាំ ២០២៦ ជាមួយនឹងសន្ទុះកំណើនដ៏រឹងមាំ ទិន្នផលនិងការបញ្ជាទិញថ្មីបាន កើនឡើង។  រួមជាមួយគ្នានោះ   រចនាសម្ព័ន្ធនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកវៀតណាម កំពុងផ្លាស់ប្តូរទៅរកគុណភាពខ្ពស់ជាង ដោយផ្តោតលើវិស័យបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មបៃតង ថាមពលកកើតឡើងវិញ និងសេដ្ឋកិច្ចឌីជីថល។

ទន្ទឹមនឹងនេះ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានវាយតម្លៃថា វៀតណាមនឹងបន្តក្លាយជាប្រទេស  ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងតំបន់ ដោយ សារគុណសម្បត្តិក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល សមត្ថភាពទាក់ទាញ FDI និងការអភិវឌ្ឍនៃការនាំចេញបច្ចេកវិទ្យាខ្ពស់។ ម្យ៉ាងវិញទៀត គេហរទំព័រ Seeking Alpha បង្ហាញថា វៀតណាមបានលេចចេញជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើន លឿនបំផុត នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយ នឹងកម្លាំងចលករចម្បងផ្តើមចេញពីការផលិត និងការនាំចេញ។ ការផ្លាស់ប្តូរទៅឧស្សាហកម្មអេឡិចត្រូនិច និងគ្រឿងចក្រ បានពង្រឹងតួនាទីរបស់វៀតណាមនៅក្នុងខ្សែសង្វាក់តម្លៃសកល។ ការដែល FTSE Rusell មានគម្រោង លើកកំពស់ទីផ្សារភាគហ៊ុនវៀតណាម ទៅជាស្ថានភាពទីផ្សារដែលកំពុងរីកចម្រើន នៅឆ្នាំ ២០២៦ ក៏ត្រូវបានរំពឹងថា នឹងទាក់ ទាញដើមទុនអន្តរជាតិបន្ថែមទៀតផងដែរ។ បើយោងតាមមន្ទីរពិសោធន៍កំណើននៅសាលា Harvard Kennedy (សហរដ្ឋអាមេរិក) វៀតណាមអាចក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ច ឈានមុខគេលើពិភពលោក ទាក់ទងនឹងកំណើនផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ៗ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ដោយសារសមត្ថភាពផលិតកម្មកាន់តែសម្បូរបែបរបស់ខ្លួន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នាពេលខាងមុខ ខេត្តក្វាងទ្រី គួរផ្តោតលើការអនុវត្តឲ្យបានល្អរាល់ភារកិច្ច ក្នុងនោះ ត្រូវកំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្ត ជាមួយនឹងយុទ្ធសាស្ត្រ "ឆ្ពោះទៅទិសខាងកើត រីករាលដាលតាមទិសខាងលិច" ដោយយកសមុទ្រជាចំណុចកណ្តាលនៃការពង្រីកខឿនសេដ្ឋកិច្ច។

Top