• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

កាលពីរសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung ទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី Ho Quoc Dung បានសម្តែងបំណងថា រដ្ឋសភាក្រិកនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យដឹកជញ្ជូនតាមសមុទ្រ កំពង់ផែសមុទ្រ និងភស្តុភារកម្ម ការដំឡើងនាវា ថាមពលកកើតឡើងវិញ កសិកម្ម ទេសចរណ៍ ហើយស្រាវជ្រាវជំរុញការបើកជើងហោះហើរត្រង់ ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងសហគមន៍សហគ្រាសនៃប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រិកបន្តគាំទ្រ និងចលនាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ដែលនៅសេសសល់ ដើម្បីពន្លឿនការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA)។ ក្នុងពេលជាមួយគ្នានេះ ជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU និងដក "កាតលឿង" លើជលផលនាំចេញរបស់វៀតណាមក្នុងពេលឆាប់ៗនេះ។

រីឯខ្លួនវិញ លោក Ioannis Plakiotakis អនុប្រធានទីមួយនៃរដ្ឋសភាក្រិក បានអះអាងថា វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍ ហើយបានសម្ដែងនូវបំណងថា EU នឹងដកកាតលឿង IUU សម្រាប់វៀតណាមក្នុងពេលឆាប់ៗនេះ។ ភាគីទាំងពីរបានឯកភាពគ្នាថា កិច្ចសហប្រតិបត្តិការទ្វេភាគីកំពុងអភិវឌ្ឍន៍ជាវិជ្ជមាន ជាពិសេសទំហំពាណិជ្ជកម្មមានកំណើនស្ថិរភាព ដែលសម្រេចបានទំហំ ៥៨០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សហរដ្ឋអាមេរិកបិទស្ថានទូតចំនួន​ពីរនៅមជ្ឈិមបូព៌ា

សហរដ្ឋអាមេរិកបិទស្ថានទូតចំនួន​ពីរនៅមជ្ឈិមបូព៌ា

នាថ្ងៃទី ៣ ខែមីនា សហរដ្ឋអាមេរិកបានបិទស្ថានទូតរបស់ខ្លួននៅអារ៉ាប៊ីសាអូឌីត និងគុយវ៉ែត ហើយបានអំពាវនាវឱ្យពលរដ្ឋអាមេរិកចាកចេញពីមជ្ឈិមបូព៌ាជាបន្ទាន់ ក្នុងបរិបទដែលមានជម្លោះកាន់តែខ្លាំងឡើង រវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។

Top