• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រីកតួនាទីរបស់មនុស្សមានកិត្យានុភាពជាជនជាតិខ្មែរដើម្បីបង្កើតការស្រុះចិត្តគំនិតនិងឯកភាពខ្ពស់

ឆ្ពោះទៅការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិឆ្នាំ២០២៦-២០៣១ ខេត្តវិញឡុងកំពុងផ្តោតលើការអនុវត្តជំហានត្រៀមរៀបចំស្របតាមបទប្បញ្ញត្តិ។

ផ្លូវជនបទក្នុងឃុំ Tra Con ខេត្តវិញឡុង ត្រូវបានតុបតែងលម្អដោយទង់និងផ្កាយ៉ាងស្រស់ស្អាត ដែលបង្កើតបរិយាកាសរំភើបរីករាយមុនថ្ងៃបោះឆ្នោត។ (រូបថត៖ TTXVN)

ជាពិសេស ការពង្រីកតួនាទីរបស់មនុស្សមានកិត្យានុភាព កម្មាភិបាលមូលដ្ឋាន និងបក្ខជនជាជនជាតិខ្មែរ ត្រូវបានកំណត់ថា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការស្រុះចិត្តគំនិតនិងឯកភាពខ្ពស់ក្នុងប្រជាជន។

នៅក្នុងឃុំ Song Loc ដែលមានប្រជាពលរដ្ឋជនជាតិខ្មែររស់នៅយ៉ាងច្រើន ការត្រៀមរៀបចំកំពុងត្រូវបានអនុវត្តន៍យ៉ាងម៉ត់ចត់ និងសមស្របទៅនឹងលក្ខណៈជាក់លាក់នៃតំបន់។

ដំណើរការពិគ្រោះយោបល់ត្រូវបានធ្វើឡើងប្រកបដោយប្រជាធិបតេយ្យ និងស្របតាមនីតិវិធី ៣ ជំហាន។ បន្ទាប់ពីការពិគ្រោះយោបល់ជុំទីបី បញ្ជីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាប្រជាជនឃុំអាណត្តិឆ្នាំ ២០២៦-២០៣១ ត្រូវបានសម្រេចដោយមានបេក្ខជនចំនួន ៣៨ នាក់ ដើម្បីបោះឆ្នោតជ្រើសរើសតំណាងចំនួន ២៣ នាក់។ រចនាសម្ព័ន្ធនេះធានាសមាមាត្រស្ត្រីជិត ៤៥% បេក្ខជនវ័យក្មេងជាង ៣៦% បេក្ខជននៅខាងក្រៅបក្ស ជាង ១៣% និងបេក្ខជនជាជនជាតិខ្មែរជាង ៣៤%។ ឃុំបានត្រៀមរៀបចំលក្ខខណ្ឌទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ និងទីកន្លែងសម្រាប់រៀបចំការជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត និងរៀបចំយុទ្ធនាការបោះឆ្នោត ព្រមទាំងកសាងផែនការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមក្នុងអំឡុងពេលបោះឆ្នោតផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

កាលពីរសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

Top