• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគឺជាដៃគូសំខាន់មួយ​របស់សិង្ហបុរីក្នុងអាស៊ាន

បន្ទាប់ពីបានផ្អាកអស់រយៈពេល ២ ឆ្នាំដោយសារជំងឺរាតត្បាតកូវីដ-១៩ នាយប់ថ្ងៃទី ២៥ ខែសីហា ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរីបានប្រារព្ធពិធីអបអរសាទរទិវាបុណ្យជាតិលើកទី ៧៧ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសសិង្ហបុរីចំនួនជាង ៣០០នាក់ រួមជាមួយគណៈប្រតិភូការទូត សហគ្រាស អ្នកប្រាជ្ញ និងតំណាងសហគមន៍ជនវៀតណាមជាច្រើននៅប្រទេសសាមីផងដែរ។
  ឯកអគ្គរដ្ឋទូត Mai Phuoc Dung ថ្លែងមតិក្នុងពិធី។ រុបថត៖ Le Ngoc Duong/TTXVN  

ថ្លែងមតិក្នុងពិធីបើក ឯកអគ្គរដ្ឋទូត Mai Phuoc Dung បានឧទ្ទេសនាមអំពីសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមនាពេលកន្លងមក ដោយអះអាងថា គោលនយោបាយការបរទេសដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមគឺអភិវឌ្ឍន៍យ៉ាងសកម្មនូវទំនាក់ទំនងមិត្តភាព និងទំនុកចិត្តជាមួយបណ្តាប្រទេស ក្នុងនោះរួមទាំងសឹង្ហបុរីផងដែរ។ ចំណែកឯលោកស្រី Josephine Teo រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនងសិង្ហបុរីបានវាយតម្លៃថា វៀតណាមបច្ចុប្បន្នគឺជាប្រទេសមួយក្នុងចំណោមខឿនសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍ ហើយជាដៃគូ ជាមិត្តភក្តិដ៏សំខាន់មួយរបស់សិង្ហបុរីនៅក្នុងអាស៊ាន។ ភាគីទាំងពីរបានសម្របសម្រួលយ៉ាងជិតស្និទ្ធលើវិស័យសំខាន់ៗជាច្រើន។ បច្ចុប្បន្ន ប្រទេសទាំងពីរកំពុងសហប្រតិបត្តិការជាមួយគ្នាដើម្បីស្តារឡើងវិញកាន់តែខ្លាំងក្រោយពីជំងឺរាតត្បាតកូវីដ-១៩ ដោយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗជាច្រើន ដូចជា សន្តិសុខបណ្តាញអ៊ីនធឺណែត ទីក្រុងឆ្លាតវៃ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសេដ្ឋកិច្ចឌីជីថល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top