• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគឺជាដៃគូដ៏ស្វាហាប់របស់អ៊ីស្រាអែល ដែលដើរតួនាទីកាន់តែសំខាន់នៅក្នុងអាស៊ីអាគ្នេយ៍

កាលពីថ្ងៃទី១៨ ខែឧសភា នៅវិមានប្រធានាធិបតីក្នុងទីក្រុងយេរូសាឡឹម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអ៊ីស្រាអែល លោក Nguyen Ky Son បានជូនសារតាំងដល់ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ដោយចាប់ផ្តើមអាណត្តិបេសកកម្មជាផ្លូវការ នៅក្នុងរដ្ឋអ៊ីស្រាអែល។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអ៊ីស្រាអែល លោក Nguyen Ky Son បានជូនសារតាំងដល់ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog។ (រូបថត៖ Thanh Bình/VNA)

នៅក្នុងពិធីនេះ លោកប្រធានាធិបតី Isaac Herzog បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលគោរពទំនាក់ទំនងជាមួយវៀតណាម ហើយវាយតម្លៃវៀតណាម ជាដៃគូដ៏ស្វាហាប់និងមានតួនាទីកាន់តែសំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Nguyen Ky Son បានបញ្ជាក់ថា វៀតណាមចាត់ទុកអ៊ីស្រាអែលជាដៃគូសំខាន់នៅក្នុងតំបន់ ហើយមានបំណងចង់បន្តជំរុញ និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា នឹងខិតខំប្រឹងប្រែងធ្វើជាស្ពានដើម្បីជំរុញទំនាក់ទំនងទ្វេភាគី បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជំរុញពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលអ៊ីស្រាអែលមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការ ដូចជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ សហគ្រិនភាព កសិកម្មបច្ចេកវិទ្យាខ្ពស់ សន្តិសុខតាមអ៊ីនធឺណិត ការគ្រប់គ្រងធនធានទឹក សុខាភិបាល និងការអប់រំ; ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការមូលដ្ឋាន និងការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

តាម vovworld.vn/km-KH

កិច្ច​ការបរទេសរបស់រដ្ឋ​​សភាត្រូវ​អនុវត្ត​ន៍ដោយសមកាលកម្មជាមួយនឹងកិច្ច​ការបរទេសរបស់បក្ស ការទូតរបស់​រដ្ឋ និងការទូតប្រជាជន

កិច្ច​ការបរទេសរបស់រដ្ឋ​​សភាត្រូវ​អនុវត្ត​ន៍ដោយសមកាលកម្មជាមួយនឹងកិច្ច​ការបរទេសរបស់បក្ស ការទូតរបស់​រដ្ឋ និងការទូតប្រជាជន

លោកប្រធាន​រដ្ឋសភា ត្រិន ថាញ់មិន បានស្នើឲ្យស្ថាប័ននានា​ ជ្រួតជ្រាប​ឲ្យបានត្រឹមត្រូវអំពីសារៈសំខាន់នៃកិច្ចការបរទេសរបស់រដ្ឋសភានៅក្នុងកិច្ចការបរទេសគ្រប់ជ្រុងជ្រោយនិងទំនើបរបស់ប្រទេស​ជាតិ​។

Top