• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគឺជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពនិងទាក់ទាញបំផុតនៅអាស៊ី

វៀតណាមជាប្រទេសដែលមានសុវត្ថិភាពបំផុត ព្រមទាំងជាគោលដៅទេស ចរណ៍ដ៏ទាក់ទាញបំផុតមួយនៅអាស៊ីសម្រាប់រដូវទេសចរណ៍ឆ្នាំនេះ។ នេះបើតាម ការវាយតម្លៃនៅលើគេហទំព័រ traveloffpath ដែលជាគេហទំព័រព័ត៌មានទេសចរណ៍ដ៏ ធំបំផុតមួយនៅតំបន់អាមេរិកខាងជើង។
  បេតិកភណ្ឌវប្បធម៌ពិភពលោក Hoi An  - ទីក្រុង​ច្នៃប្រឌិតរបស់​អង្គការ ។ រូបថត៖ VNP
អត្ថបទចុះថ្ងៃទី ២ ខែមករា នៅលើទំព័រព័ត៌មានខាងលើ បានដកស្រង់ព័ត៌មានពី ចំណាត់ថ្នាក់សន្ទស្សន៍ច្បាប់ និងសណ្តាប់ធ្នាប់សកលថ្មីបំផុតដោយ Gallup ដែលជា ក្រុមហ៊ុនប្រឹក្សាយោបល់ និងវិភាគ នៅទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) បាន ប្រកាសកាលពីចុងឆ្នាំមុន តាមនោះប្រទេសវៀតណាមមិនត្រឹមតែជាប្រទេសដែលមាន សន្តិភាពបំផុតនៅអាស៊ីប៉ុណ្ណោះទេ ថែមទាំងជាប្រទេសដែលជាប់ចំណាត់ថ្នាក់ទី ៧ លើពិភពលោកទាក់ទងនឹងបរិយាកាសសន្តិភាពទៀតផង។ យោងតាមអត្ថបទនេះ ផងដែរ ឆ្នាំនេះនឹងជាឆ្នាំទេសចរណ៍របស់អាស៊ី ក្នុងនោះរាល់ការយកចិត្តទុកដាក់ របស់ភ្ញៀវទេសចរអន្តរជាតិនឹងផ្តោតលើប្រទេសវៀតណាម។ អត្ថបទចាត់ទុកថា វៀត ណាមនឹងបន្តបញ្ចេញពន្លឺរស្មីអាស្រ័យដោយមានទេសភាពធម្មជាតិដ៏ស្រស់បំព្រង និងអស្ចារ្យបំផុតក្នុងតំបន់ រួមជាមួយនឹងវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណ។
វៀតណាមជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតនៅអាស៊ីក្នុងចំណាត់ថ្នាក់របស់ Gallup ដោយ ទទួលបានពិន្ទុ ៩២/១០០។ ជាមួយនឹងអត្រាបទល្មើសទាប និងស្ថិរភាពនយោបាយគួរ ឱ្យចាប់អារម្មណ៍ អត្ថបទនេះបានធ្វើអត្ថាធិប្បាយថា វៀតណាមមានសុវត្ថិភាព និង ស្ថិរភាពជាងប្រទេសជាច្រើននៅលើពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចសម្រាប់ស្ត្រី

វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចសម្រាប់ស្ត្រី

នេះជាសកម្មភាពស្ថិតក្នុងព្រឹត្តិការណ៍ជា នៅខាងក្រៅសម័យប្រជុំលើកទី៧០ នៃគណៈកម្មការស្តីពីឋានៈស្ត្រី (CSW) របស់អង្គការសហប្រជាជាតិ។

Top