• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រ IFC កៀរគរប្រភពជំនួយហិរញ្ញវត្ថុសម្រាប់វិស័យឯកជន

រដ្ឋាភិបាលវៀតណាមគាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍របស់ IFC ក្នុងការកៀរគរប្រភពជំនួយហិរញ្ញវត្ថុសម្រាប់វិស័យឯកជន និងជួយឧបត្ថម្ភបច្ចេកទេសដល់មូលដ្ឋាន ជួយទាញយកប្រភពទុន និង បទពិសោធន៍អន្តរជាតិដ៏ថ្លៃថ្លាពី IFC ។
  ជំនួបពិភាក្សាការងាររវាងឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai ជាមួយលោក Alfonso Garcia Mora អនុប្រធានអង្គការហិរញ្ញវត្ថុអន្តរជាតិ (IFC) ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក (រូបថត៖ VNA)  

នារសៀលថ្ងៃទី ១៥ មេសា នៅទីក្រុងហូជីមិញ អញ្ជើញថ្លែងមតិនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Alfonso Garcia Mora អនុប្រធានអង្គការហិរញ្ញវត្ថុអន្តរជាតិ (IFC) ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនោះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលវៀតណាមគាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍របស់ IFC ក្នុងការកៀរគរប្រភពជំនួយហិរញ្ញវត្ថុសម្រាប់វិស័យឯកជន និងជួយឧបត្ថម្ភបច្ចេកទេសដល់មូលដ្ឋាន ជួយទាញយកប្រភពទុន និង បទពិសោធន៍អន្តរជាតិដ៏ថ្លៃថ្លាពី IFC ។ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានលើកសំណើរថា ក្នុងដំណើរទស្សនកិច្ចនេះ លោក Alfonso Garcia Mora នឹងជួបធ្វើការជាមួយមូលដ្ឋាននានាដូចជា៖ ទីក្រុងហូជីមិញ Hai Phong  និង Thanh Hoa ដើម្បីជួយឧបត្ថម្ភគម្រោងសហប្រតិបត្តិការរដ្ឋ-ឯកជន សំដៅជួយឧបត្ថម្ភមូលដ្ឋាននានាទទួលបានប្រភពហិរញ្ញវត្ថុរយៈពេលវែងអំពីការអភិវឌ្ឍ។ បណ្ដាស្ថាប័នរបស់វៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធិជាមូយការិយាល័យ IFC ប្រចាំនៅវៀតណាម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងជំរុញទំនាក់ទំនងដ៏ល្អប្រសើររវាងភាគីទាំងពីរនារយៈពេលខាងមុខ។

ជាការឆ្លើយតប លោក Alfonso Garcia Mora បានឲ្យដឹងថា វៀតណាមគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសជួរមុខ ដែលទទួលបានការវិនិយោគ ការជួយឧបត្ថម្ភទុនរបស់ IFC។ នាបច្ចុប្បន្ន IFC កំពុងពង្រឹងជួរបុគ្គលិកដើម្បីជួយឧបត្ថម្ភវៀតណាម។ នារយៈពេលខាងមុខ IFC នឹងបន្តរួមដំណើរជាមួយវៀតណាម ជាពិសេសក្នុងបញ្ហាទាក់ទងនឹងកំណើនបៃតង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការបង្កើនផលិតភាពការងារក្នុងប្លុកឯកជនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top