• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រតួនាទីមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល

ក្នុងឱកាសរំលឹកខួបលើកទី ៤៥ នៃទិវាវៀតណាមចូលជាសមាជិកអង្គការសហប្រជាជាតិ (២០ កញ្ញា ១៩៧៧ - ២០ កញ្ញា ២០២២) នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញផ្ញើសារអបអរសាទរជូនចំពោះអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។
  ការបញ្ជូនកងកម្លាំងទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិគឺជាភារកិច្ចសំខាន់ដើម្បីបំពេញការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវរបស់វៀតណាមចំពោះសហគមន៍អន្តរជាតិ អំពីកិច្ចការពារសន្តិភាពនៅលើពិភពលោក (រូបថត៖ TTXVN)  

ក្នុងសារទូរលេខនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះជំនួយនិងការរួមដំណើររបស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍន៍របស់វៀត ណាមក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក ដោយសង្កត់ធ្ងន់ថា វៀតណាមគាំទ្រចំពោះពហុភាគីនិយមនិងតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល។ ទន្ទឹមនឹងនោះបានបញ្ជាក់ថា វៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ដោយលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការរួមចំណែកប្រកបដោយភាពច្នៃប្រឌិត និងស្ថាបនា ក្នុងការងាររួមដើម្បីសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើពិភពលោក និងក្នុងប្រទេសនីមួយៗ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top