• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនពិភពលោកដើម្បីសន្តិភាពនិងយុត្តិធម៌

អនុរដ្ឋមន្ត្រីអចិន្រ្តៃយ៍ក្រសួងការបរទេស លោក Nguyen Minh Vu បានឲ្យដឹងថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក លឿង គឿង ក្នុងឋានៈជាប្រធានរដ្ឋ ដែលប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម និង ចិន។ ដំណើរទស្សនកិច្ចលើកនេះមានសារៈសំខាន់ខ្លាំង។
តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិនលោក Xi Jinping ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក លឿង គឿង នឹងចូលរួមពិធីអបអរ សាទរខួបលើកទី ៨០ ទិវាជ័យជំនះរបស់ប្រជាជនពិភពលោកលើហ្វាស៊ីសនិយម និង បំពេញការងារនៅប្រទេសចិនចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែកញ្ញា។ ក្នុងឱកាសនៃ ព្រឹត្តិការណ៍ដ៏សំខាន់នេះ អនុរដ្ឋមន្ត្រីអចិន្រ្តៃយ៍ក្រសួងការបទេសវៀតណាម លោក Nguyen Minh Vu បានឆ្លើយសារព័ត៌មានអំពីគោលដៅ អត្ថន័យនិងខ្លឹមសារ សំខាន់ៗនេះដំណើរទស្សនកិច្ចការងាររបស់លោកប្រធានរដ្ឋ លឿង គឿង។
អនុរដ្ឋមន្ត្រីអចិន្រ្តៃយ៍ក្រសួងការបរទេស លោក Nguyen Minh Vu។ (រូបថត៖ VNA)
អនុរដ្ឋមន្ត្រីអចិន្រ្តៃយ៍ក្រសួងការបរទេស លោក Nguyen Minh Vu បានឲ្យដឹងថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក លឿង គឿង ក្នុងឋានៈជាប្រធានរដ្ឋ ដែលប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម និងចិន។ ដំណើរទស្សនកិច្ចលើកនេះមានសារៈសំខាន់ខ្លាំង។
“ការចូលរួមរបស់ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ក្នុងពិធីរំលឹកខួប លើកទី ៨០ ទិវាជ័យជំនះរបស់ប្រជាជនពិភពលោកលើលទ្ធិហ្វាស៊ីសនិយម នៅ ប្រទេសចិនលើកនេះគឺមានអត្ថន័យ និងជានិមិត្តរូបដ៏ជ្រាលជ្រៅ ដែលបង្ហាញពី សំឡេង ទំនួលខុសត្រូវ និងការគាំទ្ររបស់វៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ប្រជាជនពិភពលោកដើម្បីសន្តិភាព និងយុត្តិធម៌។ ក្នុងដំណើរបំពេញទស្សនកិច្ច ការងារលើកនេះ លោកប្រធានរដ្ឋ លឿង គឿង នឹងជួបជាមួយថ្នាក់ដឹកនាំកំពូល របស់ចិន។ នេះនឹងជាឱកាសដើម្បីបន្តអនុវត្តន៍ជាក់ស្ដែងនូវការយល់ដឹងរួមជាន់ ខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពីនោះបន្តរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពរបស់ប្រទេសនីមួយៗ ក៏ដូចជាការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោកផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តផ្តោតលើប្រជាជន

វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តផ្តោតលើប្រជាជន

វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តផ្តោតលើប្រជាជនក្នុងការអភិវឌ្ឍ និងការអនុវត្តបញ្ញាសិប្បនិម្មិត (AI)។ នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូត ម៉ាយ ផាន់ យ៊ុង ប្រធានបេសកកម្មវៀតណាមប្រចាំទីក្រុងហ្សឺណែវ នៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទពលកម្មអន្តរជាតិលើកទី ១១៤ (ILC114) នៃអង្គការពលកម្មអន្តរជាតិ (ILO) ដែលបានធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា នៅប្រទេសស្វីស។

Top