• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រការទប់ស្កាត់និងបញ្ឈប់អំពើហឹង្សាផ្លូវភេទក្នុងពេលមានជម្លោះ


 ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ (រូបថតៈ Hữu Hoàng/TTXVN)
 

 ក្រុមប្រឹក្សាស​ន្តិសុខនៃអង្គការសហប្រជាជាតិ  កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០១៩ បានប្រារព្ធកិច្ចពិភាក្សា បើកចំហជាន់​ខ្ពស់ ស្តីពី “អំពើហិង្សាផ្លូវភេទ​ក្នុងពេលមាន​ជម្លោះ”។ លោក Heiko Maas រដ្ឋ​មន្រ្តីកា​របរទេ​សអាល្លឺ​ម៉ង ដែលជាប្រធានប្តូរវេណខែ​មេសានៃ​ក្រុមប្រឹក្សា​សន្តិសុខ​នៃអង្គការ​សហប្រជាជាតិអ​ញ្ជើញដឹក​នាំកិច្ច​ពិភាក្សា​នេះ។ប្រទេសជាង ៨០ ដែលបានចូលរួមក្នុងជំនួបពិភាក្សានេះ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការប្រើ​ប្រាស់​អំពើហិង្សាផ្លូវភេទ ដោយចាត់ទុកដូចជាអាវុធសង្គ្រាមនិងអំពើភេរវកម្ម ព្រម​ទាំង​បាន​សន្យា​និង​​បានអំពាវនាវឲ្យមានការគាំទ្រនិងការឧបត្ថម្ភឲ្យកាន់តែច្រើន សម្រាប់ជនរងគ្រោះ ទាំងផ្នែក​វេជ្ជសាស្ត្រ​ ផ្លូវចិត្តនិងច្បាប់ផងដែរ។ ប្រទេសនានាក៏បានចែករំលែកនូវវិធានការនិងបទពិសោធន៍ ដូចជា បង្កើន​ការយល់ដឹង បង្កើតសូចនាករព្រមានមុន រួមទាំងប​ង្កើន​ការ​បណ្តុះបណ្តាល​ស្តីពីការ​ទប់ស្កាត់​អំពើ​ហិង្សាផ្លូវ​ភេទ សម្រាប់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ ទន្ទឹមជាមួយគ្នានោះ  លើកកម្ព​ស់​សមភាព​យេនឌ័​រ បង្កើនសិទ្ធិនិងជួយការអភិវឌ្ឍន៍សម្រាប់ស្ត្រីក្នុងកំឡុងពេលក្រោយមានជម្លោះ។

អញ្ជើញថ្លែងក្នុង​កិច្ចពិភាក្សានេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធាន​ក្រុម​បេសក​កម្ម​អចិន្ត្រៃយ៍​ប្រចាំ​អង្គការសហប្រជាជាតិ បានលើក​ឡើង​នូវអាទិភាព​ស្តីពីកា​លើក​កម្ពស់​ការយល់​ដឹង​និង​បញ្ច​ប់​ការ​ស្អប់​ខ្ពើម​ និងការរើសអើងសង្គមចំពោះជនរងគ្រោះ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងជំរុញ​សមភាព​យេន​ឌ័រ​និង​តួនា​ទី​របស់ស្ត្រី។
 
លោក​ឯក​អគ្គរដ្ឋទូតវៀតណាមក៏បានគូសបញ្ជាក់ពីទស្សនៈរបស់វៀតណាម ក្នុងការគាំ​ទ្រដល់​ការចូល​រួមរបស់​ស្ត្រី ក្នុង​ដំណើរការសន្តិភាពក៏ដូចជា តួនាទីរបស់ស្ត្រីក្នុងការអភិវឌ្ឍវប្បធម៌ប្រកបដោយសន្តិភាព ដើម្បី​ជួយដ​ល់​ការ​ផ្សព្វ​ផ្សាយ​តម្លៃមនុស្សសាស្ត្រ រួមចំណែកក្នុងការកសាងសន្តិភាពនិងការអភិវឌ្ឍប្រកបដោ​យចីរភាព។
 
លោកឯកអ​គ្គរដ្ឋទូត Dang Dinh Quy បានអះអាងថា វៀតណាម​នឹង​រួមស​ហការយ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សហគ​ម​ន៍​អន្តរ​ជាតិក្នុងការខិតខំប្រឹងប្រែង ទប់ស្កាត់និងបញ្ឈប់អំ​ពើហិង្សាផ្លូវ​ភេទក្នុងពេល​មានជម្លោះ​ផង​ដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top