នៅក្នុងកិច្ចប្រជុំនោះ
តំណាងប្រទេសជាសមាជិកបានសង្កត់ធ្ងន់ថា
ក្រុមប្រឹក្សាសន្តិសុខចាំបាច់ត្រូវធ្វើកំណែទម្រង់នាពេលឆាប់ៗខាងមុខ ទាំងបរិមាណ
រចនាសម្ព័ន្ធសមាជិក និងរបៀបធ្វើការ ដើម្បីធានាថា
ទីភ្នាក់ងារនេះអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អ រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ
ជាពិសេសក្នុងបរិបទដែលភាពតានតឹង និងជម្លោះកំពុងកើនឡើងនៅក្នុងតំបន់ជាច្រើន។
ថ្លែងមតិក្នុងសម័យពិភាក្សា
ទីប្រឹក្សាអគ្គរដ្ឋទូត Nguyen Hoang Nguyen អនុប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា
វៀតណាមគាំទ្រការជំរុញដំណើរការកំណែទម្រង់របស់ក្រុមប្រឹក្សាសន្តិសុខ។
តំណាងវៀតណាមបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមដែលបានអនុវត្តក្នុងឆ្នាំកន្លងទៅ
ដូចជាការផ្សាយតាមប្រព័ន្ធអនឡាញនៃកិច្ចប្រជុំ
បង្កើតទំព័រអេឡិចត្រូនិកដើម្បីរក្សាទុកព័ត៌មាន
និងឯកសារនៃកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ ហើយស្វាគមន៍ចំពោះការរៀបចំការពិភាក្សាក្រៅផ្លូវការដោយបើកចំហ
ដើម្បីជំរុញការផ្លាស់ប្តូរសំខាន់ៗ និងស្នើនូវ
គំនិតថ្មីសម្រាប់ដំណើរការដ៏សំខាន់នេះ៕







