• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមខិតខំសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិដល់ឆ្នាំ ២០៣០ ស្តីពីការអប់រំប្រកបដោយគុណភាព

នៅព្រឹកថ្ងៃទី ៣ ខែធ្នូ នៅរដ្ឋសភា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានបង្ហាញរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភានីតិកាលទី ១៤ និងទី ១៥ ដោយមានលទ្ធផលលេចធ្លោជាច្រើន។

រូបថត៖ quochoi.vn

 

ក្នុងនោះ វិស័យអប់រំគឺជាចំណុចភ្លឺ ដោយរដ្ឋាភិបាលបានដាក់ជូនសេចក្តីសម្រេចចិត្តលេខ ៧១-NQ/TW ស្តីពីរបក់គំហើញក្នុងការអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាល។ រដ្ឋាភិបាលក៏បានដាក់ជូនរដ្ឋសភានូវច្បាប់ស្តីពីគ្រូបង្រៀន និងសេចក្តីសម្រេចចិត្តជាបន្តបន្ទាប់ស្តីពី៖ ការលើកលែង និងការឧបត្ថម្ភថ្លៃសិក្សាសម្រាប់កុមារមត្តេយ្យសិក្សា និងសិស្សវិទ្យាល័យ; ធ្វើសកលភាវូបនីយកម្មការអប់រំមត្តេយ្យសិក្សាសម្រាប់កុមារចាប់ពីអាយុ ៣ - ៥ ឆ្នាំ; យន្តការ និងគោលនយោបាយជាក់លាក់និងលេចធ្លោមួយចំនួន ដើម្បីអនុវត្តន៍របក់គំហើញក្នុងការអភិវឌ្ឍការអប់រំនិងបណ្តុះបណ្តាល; កម្មវិធីគោលដៅជាតិស្តីពីការធ្វើទំនើបកម្ម និងការកែលម្អគុណភាពអប់រំ និងបណ្តុះបណ្តាលដំណាក់កាល ២០២៦ - ២០៣៥។ នាពេលខាងមុខ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា៖ “សុក្រឹត្យនិងផ្សព្វផ្សាយឯកសារណែនាំស្តីពីច្បាប់គ្រូបង្រៀន និងច្បាប់ចំនួន ០៣ (ច្បាប់ស្តីពីការអប់រំ-វិសោធនកម្ម; ច្បាប់ស្តីពីការអប់រំឧត្តមសិក្សា-វិសោធនកម្ម; ច្បាប់ស្តីពីការអប់រំវិជ្ជាជីវៈ-វិសោធនកម្ម)។ សាងសង់សាលាបណ្ដុះបណ្ដាលអន្តរកម្រិតចំនួន ១០០ សម្រាប់ឃុំជាប់ព្រំដែនលើដីគោក ដោយធានាបញ្ចប់ការសាងសង់មុនថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៦ និងបន្តវិនិយោគលើការសាងសង់សាលាចំនួន ១៤៨ ផ្សេងទៀត ក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខ ស្របតាមការដឹកនាំរបស់ការិយាល័យនយោបាយ។  ជំរុញខ្លាំងកម្មវិធីបណ្តុះបណ្តាលលើបញ្ញាសិប្បនិម្មិត (AI) សាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលទេពកោសល្យ។ ខិតខំឱ្យវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ២១ ដែលសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនៅឆ្នាំ ២០៣០ ស្តីពីការអប់រំប្រកបដោយគុណភាព”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដល់ឆ្នាំ ២០៣០ វៀតណាមនឹងមានសហគ្រាសកសិកម្មដ៏រឹងមាំមួយចំនួន ឈានមុខគេក្នុងតំបន់ និងពិភពលោក

ដល់ឆ្នាំ ២០៣០ វៀតណាមនឹងមានសហគ្រាសកសិកម្មដ៏រឹងមាំមួយចំនួន ឈានមុខគេក្នុងតំបន់ និងពិភពលោក

សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Tran Cam Tu ទើបតែចុះហត្ថលេខា និងចេញសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការបន្តអនុវត្តសេចក្តីសម្រេចលេខ ១៩/២០២២ របស់មជ្ឈិមបក្ស លើកទី ១៣ ស្តីពីកសិកម្ម កសិករ និងតំបន់ជនបទរហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

Top