• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមខិតខំរួមចំណែកលើកកម្ពស់សិទ្ធិមនុស្ស

ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ទើបតែបានបញ្ចប់សម័យប្រជុំប្រចាំលើកទី ៤៩ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅរយៈ ៥ សប្តាហ៍ ចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២។ ក្នុងកិច្ចប្រជុំនេះ វៀតណាមបានអះអាងជាថ្មីនូវបំណងប្រាថ្នារបស់ខ្លួនក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ពិភពលោក តាមរយៈបេក្ខភាពជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥ ជាមួយនឹងសារថា “ការគោរពគ្នាទៅវិញទៅមក ការសន្ទនានិងកិច្ចសហប្រតិបត្តិការ។ ធានាសិទ្ធិមនុស្សសម្រាប់អ្នកទាំងអស់គ្នា”។

ការដែលវៀតណាមបានចូលរួមយ៉ាងសកម្ម ក្នុងយន្តការអន្តរជាតិរបស់អង្គការសហប្រជាជាតិ គឺជាសញ្ញាមួយបង្ហាញថា វៀតណាមតែងតែខិតខំប្រឹងប្រែងក្នុងកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សិទ្ធិមនុស្សទាំងក្នុងនិងក្រៅប្រទេស។

ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នាថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ ថ្លែងមតិក្នុងកិច្ចប្រជុំជាន់ខ្ពស់ ដែលបើកសម័យប្រជុំ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ដើម្បីជំរុញគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ; បង្កើនប្រសិទ្ធភាពនៃក្រុមប្រឹក្សាសិទ្ធិមនុស្សតាមរយៈការសន្ទនា កិច្ចសហប្រតិបត្តិការនិងការគោរពគ្នាទៅវិញទៅមក។ វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់លើការធានាសិទ្ធិមនុស្សលើគ្រប់វិស័យ ក្នុងនោះ ផ្តល់អាទិភាពលើកិច្ចការពារសិទ្ធិរបស់ក្រុមជនងាយរងគ្រោះ សមភាពយេនឌ័រ ធានាសិទ្ធិមនុស្សក្នុងការដោះស្រាយបញ្ហាសកល ជាពិសេសឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងបទសុន្ទរកថា និងពិគ្រោះយោបល់នៅឯការពិភាក្សានិងកិច្ចសន្ទនានានា ដែលក្នុងនោះ លើកកម្ពស់គោលនយោបាយ ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសមិទ្ធិផលរបស់វៀតណាមក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស ដោយឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាក់ស្តែងគឺ ឯកអគ្គរដ្ឋទូត លោកស្រី Le Thi Tuyet Mai ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានសង្កត់ធ្ងន់លើការអនុវត្តប្រកបដោយស្ថិរភាពនិងសមិទ្ធិផលលេចធ្លោរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្សនិងបណ្តាសិទ្ធិផ្សេងៗរបស់មនុស្សដូចជា សិទ្ធិលំនៅឋាន សិទ្ធិអាហារ សិទ្ធិវប្បធម៌ជាដើម។ ទន្ទឹមជាមួយគ្នានោះ ជំរុញឱ្យប្រទេសនានា និងក្រុមប្រឹក្សាសិទ្ធិមនុស្សពង្រឹងកិច្ចសហប្រតិបត្តិការនិងការសន្ទនា ដើម្បីលើកកម្ពស់សិទ្ធិមនុស្សក្នុងការអនុវត្ត ជាជាងការរិះគន់សំដៅលើប្រទេសជាក់ស្តែង ដោយផ្អែកលើព័ត៌មានមិនត្រឹមត្រូវនិងមិនទាន់បានផ្ទៀងផ្ទាត់។ រួមជាមួយគ្នានោះ គណៈប្រតិភូវៀតណាមក៏បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍខ្លឹមសារឯកសារ និងសេចក្តីសម្រេចចិត្តដែលត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សធ្វើការអនុម័តនៅក្នុងកិច្ចប្រជុំនេះ ជាពិសេស សេចក្តីសម្រេចចិត្តស្តីពីការធានាឱ្យមានលទ្ធភាពទទួលបានដោយសមធម៌ ឆាប់រហ័ស និងទូលំទូលាយនូវវ៉ាក់សាំងបង្ការកូវីដ ១៩ សម្រាប់ឆ្លើយតបនឹងជំងឺរាតត្បាត។

ដោយមានគោលនយោបាយ “វៀតណាមត្រៀមខ្លួនជាមិត្តនិងជាដៃគូដែលអាចទុកចិត្តបានរបស់បណ្តាប្រទេសក្នុងសហគមន៍អន្តរជាតិ ខិតខំប្រឹងប្រែងដើម្បីសន្តិភាព ឯករាជ្យ កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ”  ហេតុដូច្នេះ វៀតណាមតែងតែចូលរួមយ៉ាងសកម្មក្នុងវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីសិទ្ធិមនុស្ស ទាំងក្នុងក្របខ័ណ្ឌនៃវេទិកាទ្វេភាគី ពហុភាគី និងអង្គការសិទ្ធិមនុស្សអន្តរជាតិ។ រហូតមកដល់ពេលនេះ វៀតណាមបានក្លាយជាសមាជិកនៃអនុសញ្ញាអន្តរជាតិសំខាន់ៗភាគច្រើនទាក់ទងនឹងសិទ្ធិមនុស្ស ដូចជាអនុសញ្ញាស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ (១៩៦៦); អនុសញ្ញាស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (១៩៦៦); អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី (១៩៧៩); អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងជាតិសាសន៍ (១៩៦៩); អនុសញ្ញាស្តីពីសិទ្ធិកុមារ (១៩៨៩) និងពិធីសារបំពេញបន្ថែមចំនួនពីរស្តីពីកុមារក្នុងជម្លោះប្រដាប់អាវុធ និងប្រឆាំងនឹងការប្រើប្រាស់កុមារក្នុងពេស្យាកម្មនិងរូបភាពអាសអាភាស ជាដើម។

ក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីបំផុត នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ នៅទីក្រុងហាណូយ ក្រសួងការបរទេស វៀតណាមបានចេញផ្សាយរបាយការណ៍ពាក់កណ្តាលអាណត្តិស្តីពីការអនុវត្តដោយស្ម័គ្រចិត្តនូវអនុសាសន៍របស់វៀតណាម ដោយយល់ព្រមតាមយន្តការត្រួតពិនិត្យជាសកល (UPR) វដ្តទីបីនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងព័ត៌មានស្តីពីបេក្ខភាពរបស់វៀតណាមសម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អាណត្តិ ២០២៣-២០២៥។ របាយការណ៍ពាក់កណ្តាលអាណត្តិស្ម័គ្រចិត្តត្រូវបាននាយករដ្ឋមន្ត្រីវៀតណាមអនុម័តកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ ដើម្បីប្រកាសជាសាធារណៈនិងដាក់ជូនទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ របាយការណ៍នេះបានបង្ហាញពីទំនួលខុសត្រូវ តម្លាភាពនិងភាពម៉ឹងមាត់របស់ប្រទេសសមាជិកភាព របស់វៀតណាមចំពោះយន្តការ UPR និយាយដោយឡែក និងក្នុងការអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីការធានាសិទ្ធិមនុស្សនិយាយរួមផងដែរ។ ក្នុងអំឡុងពេលដំណើរការបេក្ខភាពចូលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣-២០២៥ វៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការជាមួយប្រទេសជាសមាជិកនិងភាគីពាក់ព័ន្ធដើម្បីរក្សាគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ពង្រឹងប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សតាមរយៈការសន្ទនា កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។

អាចនិយាយបានថា វៀតណាមកំពុងឆ្ពោះទៅមុខ ក្លាយជាសមាជិកសកម្មនិងមានទំនួលខុសត្រូវនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥ ដោយតែងតែជំរុញកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ លើកកំពស់ប្រសិទ្ធភាព តម្លាភាព និងសមភាពក្នុងការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស សំដៅពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដោយចាត់ទុកដូចជាគោលការណ៍សំខាន់បំផុតរបស់អង្គការសហប្រជាជាតិ ក្នុងការដោះស្រាយបញ្ហាសិទ្ធិមនុស្ស។ ជាពិសេស វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយយន្តការត្រួតពិនិត្យតាមកាលកំណត់ជាសកល (UPR) របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ហើយចាត់ទុកថាជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការចែករំលែកព័ត៌មាន បទពិសោធន៍ និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅអង្គការសហប្រជាជាតិ និងប្រទេសនានាក៏ត្រូវបានវៀតណាមវាយតម្លៃខ្ពស់ ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស នៅក្នុងប្រទេសនីមួយៗ និងជុំវិញពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជនវៀតណាមគ្រប់រូបក្នុងប្រទេសឡាវត្រូវតែជាអ្នកនាំសារក្នុងការអភិវឌ្ឍនិងលើកកំពស់ទំនាក់ទំនងពិសេសវៀតណាមនិងឡាវជានិច្ច

ជនវៀតណាមគ្រប់រូបក្នុងប្រទេសឡាវត្រូវតែជាអ្នកនាំសារក្នុងការអភិវឌ្ឍនិងលើកកំពស់ទំនាក់ទំនងពិសេសវៀតណាមនិងឡាវជានិច្ច

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមមានបំណងចង់ឲ្យប្រជាជនវៀតណាមទាំងអស់នៅឡាវ និងគ្រប់សហគ្រាសវៀតណាមដែលកំពុងប្រតិបត្តិការនៅប្រទេសឡាវ ត្រូវតែជាអ្នកនាំសារក្នុងការថែរក្សា អភិវឌ្ឍន៍ឥតឈប់ឈរ និងលើកកំពស់ទំនាក់ទំនងពិសេសវៀតណាម-ឡាវ។

Top