• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមខិតខំផលិតប្រកបដោយជោគជ័យវ៉ាក់សាំងកូវីដ ១៩ យ៉ាងហោចណាស់ ១ ប្រភេទក្នុងឆ្នាំ២០២១

លោកអនុរដ្ឋមន្រ្តីបានឲ្យដឹងថា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានអញ្ជើញជំនាញការ WHO មកជួយគាំទ្រវៀតណាមក្នុងការស្រាវជ្រាវ ផលិតវ៉ាក់សាំង ដើម្បីធ្វើយ៉ាងណាផលិតបានវ៉ាក់សាំងក្នុងប្រទេសក្នុងពេលឆាប់ៗសំដៅធានា “ភាពម្ចាស់ការលើប្រភពវ៉ាក់សាំងសម្រាប់បម្រើតម្រូវការរបស់ប្រជាជន”។

វ៉ាក់សាំង Covivac របស់វៀតណាម។ (រូបថត៖ VNA)

 

នៅឯកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់ក្រុមការងារពិសេសទទួលបន្ទុកការស្រាវជ្រាវការសាកល្បងគ្លីនិកនិងអភិវឌ្ឍវ៉ាក់សាំងបង្ការកូវីដ ១៩ កាលពីថ្ងៃទី១៧ ខែកក្កដា លោកសាស្ត្រាចារ្យ បណ្ឌិត Tran Van Thuan អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានសង្កត់ធ្ងន់ថា វៀតណាមខិតខំក្នុងឆ្នាំ២០២១នេះ មានវ៉ាក់សាំងកូវីដ ១៩ ក្នុងស្រុកយ៉ាងហោចណាស់ ១ ប្រភេទត្រូវបានផលិតប្រកបដោយជោគជ័យ។

លោកអនុរដ្ឋមន្រ្តីបានឲ្យដឹងថា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានអញ្ជើញជំនាញការ WHO មកជួយគាំទ្រវៀតណាមក្នុងការស្រាវជ្រាវ ផលិតវ៉ាក់សាំង ដើម្បីធ្វើយ៉ាងណាផលិតបានវ៉ាក់សាំងក្នុងប្រទេសក្នុងពេលឆាប់ៗសំដៅធានា “ភាពម្ចាស់ការលើប្រភពវ៉ាក់សាំងសម្រាប់បម្រើតម្រូវការរបស់ប្រជាជន”។

លោកអនុរដ្ឋមន្រ្តី Tran Van Thuan បានស្នើឲ្យសមាជិកទាំងអស់នៃក្រុមការងារពិសេស ពង្រីកឲ្យអតិបរមានូវសមត្ថភាពនិងការទទួលខុសត្រូវក្នុងការងារ។ ក្រុមការងារពិសេសត្រូវបានបង្កើតឡើងក្នុងគោលដៅជួយគាំទ្រជាអតិបរមាដល់ការស្រាវជ្រាវ ផលិតវ៉ាក់សាំងបង្ការកូវីដ ១៩ ក្នុងប្រទេស ដោយមានបាវចនាម្ចាស់ការ បត់បែន ទីណាដែលអង្គភាពត្រូវការ ជំនាញការនៃក្រុមការងារពិសេសនឹង ជួយគាំទ្រនៅទីនោះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top