• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមខិតខំប្រឹងប្រែងរួមជាមួយប្រទេសជាសមាជិកអាស៊ានដទៃកសាងសហគមន៍ប្រកបដោយសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ

អញ្ជើញថ្លែងសុន្ទរកថាសាទរកិច្ចប្រជុំ នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះមូលបទនៃកិច្ចប្រជុំ AMMTC លើកទី១៤ ដែលបានលើកសំណើរដោយក្រសួងនគរបាលវៀតណាម។

នាព្រឹកថ្ងៃទី២៦ វិច្ឆិកា នៅទីក្រុងហាណូយ កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន ស្ដីពីការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៤ (AMMTC 14) ក្រោមមូលបទ “អាស៊ានប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតបក្នុង ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន” បានប្រារព្ធធ្វើឡើងជាផ្លូវការ តាមប្រព័ន្ធវីដេអូ។ នេះជាយន្តការមួយក្នុងចំណោមយន្តការសហប្រតិបត្តិការដ៏ សំខាន់និងបរិយាប័ន្នបំផុតស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដែលស្ថិតនៅក្នុងសសរស្តម្ភនយោបាយ-សន្តិសុខរបស់សហគមន៍អាស៊ាន។

 

អញ្ជើញថ្លែងសុន្ទរកថាសាទរកិច្ចប្រជុំ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះមូលបទនៃកិច្ចប្រជុំ AMMTC លើកទី១៤ ដែលបានលើកសំណើរដោយក្រសួងនគរបាលវៀតណាម។ លោកនាយករដ្ឋមន្រ្តីចាត់ទុកថា ប្រការនេះបានបង្ហាញពីការសន្យានិងការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់រដ្ឋមន្រ្តីទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននៃប្រទេសអាស៊ានទាំងអស់ សំដៅរួមចំណែកដល់ការថែរក្សាបរិយាកាសសន្តិភាព សន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់។ ដើម្បីកសាងសហគមន៍អាស៊ានមួយប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតបក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន លោកនាយករដ្ឋ មន្រ្តី Nguyen Xuan Phuc បានស្នើឲ្យប្រទេសអាស៊ាននានាបន្តរួមគ្នាអនុវត្តយ៉ាង ពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥និងសេចក្ដីថ្លែងការណ៍ទីក្រុងហាណូយស្ដីពីចក្ខុវិស័យ សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ផងដែរ។ លោកនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញមានប្រសាសន៍ថា៖

“ផ្ដោតសារសំខាន់ទៅលើការកសាងសហគមន៍នយោបាយ-សន្តិសុខឲ្យបានរឹងមាំអះអាងនូវ តួនាទីនៃកិច្ចប្រជុំ AMMTC ក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម រួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ បង្កើនការកសាងទំនុកចិត្ត ការផ្លាស់ប្ដូរព័ត៌មានជាន់ខ្ពស់ទៅវិញ ទៅមករវាងស្ថាប័នប្រតិបត្តិច្បាប់នៅតាមប្រទេសអាស៊ាននានា មិនឲ្យអង្គការ ឬបុគ្គលណាមួយប្រើប្រាស់ដែនដីប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេងទៀត។ ទន្ទឹមនេះ បន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ បង្កើនការ ចែករំលែកព័ត៌មាន បទពិសោធន៍រវាងប្រទេសអាស៊ានទៅវិញទៅមក ក្នុង ការបង្ការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន សំដៅធានាសន្តិសុខ សុវត្ថិ ភាពសម្រាប់ប្រជាពលរដ្ឋអាស៊ាន ព្រមទាំងបង្ការទប់ស្កាត់អស្ថិរភាពសង្គម បណ្ដាលមកពីជម្ងឺ Covid-19 ផងដែរ”។

បន្ទាប់ពីពិធីបើក លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបានធ្វើជាអធិបតីនៅកិច្ចប្រជុំពេញអង្គរដ្ឋមន្រ្តីអាស៊ានស្ដីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនលើក ទី១៤៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top