• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមក្តាប់ជាប់ឱកាសពីបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី


វៀតណាមក្តាប់ជាប់ឱកាសពីបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី (Image: VNA)

វៀតណាមក្តាប់ជាប់​ឱកាសពី បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ជំនាន់​ថ្មី។ នេះគឺ​ជាប្រធាន​បទនៃ​សិក្ខា​សា​លា​​​ដែល​ក្រសួង​ឧស្សាហពាណិជ្ជកម្ម​​វៀត​ណាម ​​សហការ​ជាមួយ​ក្រុមធនគារ​ពិភពលោក​បាន​រៀប​ចំ​ឡើង​ នាព្រឹកថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ នៅទីក្រុង​ហាណូយ។ ថ្លែងមតិ​​នៅទីនេះ ឧបនាយក​រដ្ឋមន្ត្រីវៀ​ត​ណាម​​ លោក Vuong Dinh Hue បានអះអាងថា៖

​«រដ្ឋាភិបាលវៀតណាមកំពុងខំប្រឹងប្រែងអស់ ពីកំលាំងកាយចិត្តរបស់ខ្លួន​ដើម្បី​ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ជំរុញ​ការៀបចំ​រចនាសម្ព័ន្ធ​ខឿន​សេដ្ឋកិច្ច​ឡើង​វិញ លើគ្រប់ជ្រុងជ្រោយដោយមាន​បញ្ហាសំខាន់ៗដូច​ជា៖ ការរៀប​ចំរចនា​សម្ព័ន្ធ​សហគ្រាសរដ្ឋឡើងវិញ ការ​រៀបចំរចនាសម្ព័ន្ធប្រព័ន្ធធនគារឡើងវិញដោយមាន​បញ្ហា​ស្នូល​គឺដោះ​ស្រាយ​បំណូលខូ​ច និងស្ថាប័នឥណទានអន់ខ្សោយរួម ជាមួយការ​រៀបចំ​រចនា​សម្ព័ន្ធ​ឡើង​វិញ​នូវក​សិកម្ម​ឧស្សាហកម្ម សេវ៉ាកម្មនិងវិស័យផ្សេងៗ​ទៀត​។ ការរក្សារស្ថិរភាព​នៃខឿន​ម៉ាក្រូ សេដ្ឋកិច្ច​និង​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​ឡើង​វិញខឿន​សេដ្ឋកិច្ច ប្រកបដោយជោគជ័យដោះស្រាយបំណុលខូច និងធានាសុវត្ថិភាព​បំណុល​សាធារណៈ​ គឺជាលក្ខ័ណ្ឌដំបូងបង្អស់និងជាគ្រិះស្ថាន​សំរាប់ការ​អភិវឌ្ឍន៍ឲ្យ​បាន​ខ្លាំង​ក្លានិង​និរន្តរ​ភាព​នាពេល​ខាង​មុខ​។​

​រីឯខ្លួនវិញ លោកស្រី Victoria Kwa Kwa អនុប្រធានធានាគារពិភពលោក​ (WB) ប្រចាំនៅតំបន់​អាស៊ី-ប៉ាស៊ីហ្វិក បាន​អះអាងថា៖ «ពាណិជ្ជកម្មអន្តរជាតិបានបង្កើត​ឱកាស​សំរាប់វៀត​ណាម មិនត្រឹមតែទាក់ទង​ជា​មួយ​​ទីផ្សារ​អន្តរជាតិ ប៉ុណ្ណោះទេ ថែម​ទាំង​អាចប្រើប្រាស់បច្ចេកវិទ្យានិងការ​ផ្តើម​គំនិតពី​ប្រទេស​ផ្សេងៗ​។ ប៉ុន្តែ សារៈ​សំខាន់​មួយ​ទៀត​ គឺពាណិជ្ជកម្មគឺជាស្តង់​ដាប្រៀប​ជ្រៀប​មួយ តាម​រយៈ​នោះយើង​អាចឃើញ​បាន​នូវ​សមត្ថភាព​ប្រកួត​​ប្រជែង​ លើឆាកអន្តរជាតិរបស់វៀតណាម។  WB សន្យានឹង ជួយឧបត្ថម្ភវៀតណាម​ក្នុងការ​ខំប្រឹង​ប្រែង​អនុវត្តអតិ​បរមា​ បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជំនាន់ថ្មី៕ »

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top