• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមកំពុងទាក់ទាញវិនិយោគិនអង់គ្លេស


 ព្រឹត្តិការណ៍ ស្តីពីកាលានុវត្តភាព សមិទ្ធិផលនៃការអភិវឌ្ឍន៍និងសក្តានុពលរបស់វៀតណាម រៀបចំឡើងដោយបណ្តាញវៀត ណាម - អង់គ្លេស នៅទីក្រុងឡុងដ៍នាថ្ងៃទី ២ ខែតុលា
 

អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ បានស្តាប់​វាគ្មិន​វៀត​ណាម​និង​បរទេស​បង្ហាញ​អំពីការ​អភិវឌ្ឍគួរ​អោយក​ត់សម្គាល់​របស់​វៀត​ណាម តាមរយៈរឿងរ៉ាវដ៏រស់រវើ​កស្តីពីជីវភាព​រស់នៅប្រចាំថ្ងៃ ក៏ដូចជាគំ​និត​របស់​ស្ត្រីវៀត​ណាម​នាសម័យ​ទំនើប។ ប្រធានគណៈចាត់តាំងព្រឹត្តិការណ៍នេះ ​លោកស្រី Pham Bao Ha បានអោយដឹ​ង​ថា ជាមួយ​នឹង​ប្រធាន បទស្ត្រីនៅក្នុងអាជីវកម្មគឺជាផ្នែកថ្មីនៃការ​ចាប់អារម្មណ៍សម្រាប់បណ្តា​ញវៀត​​ណាម​ - អង់គ្លេស ដើម្បីពង្រីក​ឥទ្ធិពល​របស់ខ្លួន​ក៏ដូចជាលើក​កម្ពស់សកម្មភាព​រួមរបស់អ្នក​ដែលចង់​ចូលរួម​ចំណែក​ក្នុងការ​បង្កើត​កិច្ចសហប្រតិបត្តិការមិត្តភាព​ និងសេដ្ឋកិច្ចជាមួយវៀតណាម។
 
នៅឯព្រឹត្តិការណ៍នេះ លោកស្រី Rachel Hill ​ នាយិការទទួលបន្ទុកទីផ្សារអឺរ៉ុប នៃមូល នីធិ Dragon Capitals បាន​វាយតម្លៃ​ថា រដ្ឋាភិបាលអង់គ្លេសនឹង​បង្កើនការគាំទ្រនិងលើកទឹកចិត្តអាជីវកម្មអង់គ្លេស ចូលមក​វិនិយោគ​នៅវៀត​ណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ លោកស្រីក៏បានលើក​ឡើងផង​ដែរថា បច្ចុប្បន្ន​ចក្រភព​អង់ គ្លេស មានដើមទុនជាច្រើនក្នុងការវិនិយោគចូលមកទី​ផ្សារថាមពលកកើតឡើងវិញ​ ហើយ​សង្ឃឹម​​ថា លំហូរសាច់ប្រាក់វិនិយោគនេះ នឹងចាក់ចូលទីផ្សារថាមពលកកើតឡើងវិញនិងថាម ពល​ស្អាត​នៅវៀត​ណាម​។ លោកស្រីរូបនេះបានជឿជាក់ថា  “នេះនឹងជាឱកាសដ៏ល្អសម្រាប់​អាជីវកម្ម​អង់គ្លេស​ពីព្រោះវៀត​ណាម គឺជាទិសដៅដ៏អស្ចារ្យសម្រាប់វិនិយោគិនទាំងអស់ផ​ងដែរ”៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាម - ហ្វាំងឡង់បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការងារ

វៀតណាម - ហ្វាំងឡង់បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការងារ

នាព្រឹកថ្ងៃទី១៣ ខែមករា នៅទីក្រុងហាណូយ វៀតណាមនិងហ្វាំងឡង់បានចុះហត្ថលេខាលើ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ស្តីពីការបញ្ជូនអ្នកជំនាញ កម្មករជំនាញ និងពលករតាមរដូវទៅធ្វើការនៅប្រទេសហ្វាំងឡង់។

Top