• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមកាន់តួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាផ្លូវការ


 គណៈប្រតិភូវៀតណាមរីករាយបន្ទាប់ពីលទ្ធផលបោះឆ្នោតបានបង្ហាញថា វៀតណាមជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍ នាថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០១៩
 

ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ​២០២០ វៀត ណាម​នឹងទទួល​យកនូវតួនាទី​ជាសមាជិក​មិន​អចិន្រ្តៃយ៍​នៃក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិសម្រាប់អាណត្តិ ២០២០​-២០២១ ដែលក្នុងនោះ វៀតណាមនឹងទទួលនូវតួនា​ ទីជាប្រ​ធាន​ក្រុមប្រឹក្សាសន្តិសុខអង្គការសហ​ប្រជាជាតិនៅខែមករាឆ្នាំ ២០២០ និងខែមេសា​ឆ្នាំ ២០២១។ ដោយ​ស្មារតី​ទទួលខុស​ត្រូវខ្ពស់ វៀតណាមបានអនុវត្តការងារ​ជាច្រើនដើម្បីត្រៀមខ្លួនជាស្រេច​ បំពេញ​ល្អនូវ​តួនាទី​នេះ។​
 
នៅ​ក្នុងបទសម្ភាសន៍ ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក ឯក​អគ្គ​រដ្ឋ​ទូត​ លោក Dang Dinh Quy ប្រធានក្រុមបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា អាទិភាព​របស់វៀត​ណាម​សម្រាប់ខែ​កាន់តំណែង​ជាប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ ​នោះគឺ “អាទិភាពទី ១ របស់វៀតណាមក្នុងខែកាន់ដំណែងប្រធា​នគឺ ធ្វើបានល្អនូវតួនាទីប្រតិប​ត្តិ ដែល​ធ្វើយ៉ាង​ម៉េចដើម្បីក្រុមប្រឹក្សាសន្តិសុខអាច​ដោះស្រាយសមស្របនូវបញ្ហា​ ដែលកើតឡើងក៏ដូចជា ការពារ​យ៉ាង​រឹង​មាំនូវសន្តិភាព និងសន្តិសុខអន្តរជាតិ។ អាទិភាពទី ២ គឺ លើកក​ម្ពស់តួនាទីរបស់ប្រធាន​ លើក​កម្ពស់​ការយល់​ដឹង​របស់សហគមន៍អន្តរជាតិ អំពី​សារៈសំខាន់នៃធម្មនុញ្ញរបស់អង្គកា​រសហប្រជាជាតិ ក្នុងការថែ​រក្សាសន្តិភាព និងសន្តិសុខ​អន្តរជាតិរួមទាំងសារៈសំខាន់នៃការគោរច្បា​ប់​ គោរពតាមធម្មនុញ្ញ ដើម្បី​ការពារសន្តិភាព​និងសន្តិ​សុខអន្តរជាតិ។ អាទិ ​ភាពទី ៣ គឺ វៀតណាមជំរុញ​កិច្ចសហប្រតិ​បត្តិការ​រវាង​អង្គការ​សហប្រជា​ជាតិ​និងអាស៊ាន។ ពោលគឺ អាស៊ានដើរតួនាទីយ៉ាងសំខាន់ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ក្នុង​ការថែរក្សា​សន្តិភាព​និងស​ន្តិសុខក្នុងតំបន់ ក៏ដូ​ចជារួមចំណែកដល់​ដំណើរការ​ថែរក្សា​សន្តិភាព​និងសន្តិសុខ​នៅលើពិភព​លោក។​ យ៉ាងណាមិញ ខែមករា ក៏ជាខែដែលវៀតណាមធ្វើជាប្រធា​នអាស៊ានផងដែរ​”។
 
ទាក់ទងនឹងការងារនាពេលខាងមុខ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy បានលើកឡើងថា ពិត​ជាលំបាក​ណាស់​ ក្នុ​ងការ​ដោះស្រាយបញ្ហាប្រឈម ពីព្រោះស្ថានភាព​ពិភពលោក​មានការ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស​និង​មិន​អាច​ព្យាករណ៍​បាន​ជាមុននោះ ខណៈពេលដែល មានប​ញ្ហាជាច្រើនកើតមានឡើងដូចជា ​បណ្តាប្រទេស​ជាសមាជិក​នៃក្រុមប្រឹក្សា​សន្តិសុខ មិនចុះសម្រុងគ្នា សូម្បីតែ​មានទំនាស់ផលប្រយោជន៍ដែរ​។ ហេតុ​ដូច្នេះ តម្រូវឱ្យ​មានវិធីសាស្ត្រដោះស្រាយសមស្រប ពោលគឺ កា​រពារសន្តិភាពនិងសន្តិសុខអន្ត​រជាតិផង ខណៈពេល​ដែលរក្សាបាន​នូវទំនាក់ទំនងល្អជាមួយបណ្តាប្រទេស​សមាជិកទាំងអស់​ នៃ​ក្រុមប្រឹក្សាសន្តិសុខផងដែ​រ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាំទំហំពាណិជ្ជកម្មវៀតណាម-កម្ពុជាឡើងដល់២០ពាន់លានដុល្លារក្នុងពេលឆាប់ៗខាងមុខ

នាំទំហំពាណិជ្ជកម្មវៀតណាម-កម្ពុជាឡើងដល់២០ពាន់លានដុល្លារក្នុងពេលឆាប់ៗខាងមុខ

នាល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅនៅទីស្នាក់ការរដ្ឋាភិបាល នៃរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោកហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសបំពេញបេសកកម្មចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម។

Top